ទាំងអស់គ្នាដើម្បីគ្រួសារយើង, ប្រជាជនកម្ពុជា និងសហគមន៍ដ៌រឹងមា
មូលនិធិ យុទ្ធនាការ CPL Cares តាមរយៈសកម្មភាព ការផ្សព្វផ្សាយមនុស្សធម៌ (Humanitarian Outreach) របស់ខេមបូឌានព្រីមៀរលីគ នឹងមានយុទ្ធនាការរៃអង្គាសថវិកា និងសម្ភារៈប្រើប្រាស់ តាមបណ្ដាកីឡដ្ឋានរបស់ក្លិបបាល់ទាត់ទាំងអស់ (Host Team) ដែលចូលរួមក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ សម្រាប់ការប្រកួតនាពេលបច្ចុប្បន្ននេះ។ គោលបំណងសំខាន់នៃការរៃអង្គាសថវិកា និងសម្ភារៈប្រើប្រាស់ ឬសម្ភារៈសិក្សានេះ គឺដើម្បីជួយឧបត្ថម្ភគាំទ្រដល់បងប្អូនជនភៀសសឹកដែលទទួលរងផលប៉ះពាល ដោយសារការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដែលកំពុងត្រូវការជំនួយជាបន្ទាន់។

តាមរយៈស្តង់បរិច្ចាគនៅតាមកីឡដ្ឋាននៅថ្ងៃប្រកួត បងប្អូន អ្នកគាំទ្រទាំងអស់អាចនាំយកស្បៀង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ មកចូលរួមបរិច្ចាគបាន ដូចជា៖ អង្ករ សម្លៀកបំពាក់កីឡា ឬសម្លៀកបំពាក់ទូទៅ សម្ភារៈសិក្សា សៀវភៅ បិច ឬសម្ភារៈក្មេងលេង ជាដើម។ សម្ភារៈទាំងនេះ បងប្អូនអាចនាំយកមកបរិច្ចាគនៅស្តង់បរិច្ចាគបានជារៀងរាល់ការប្រកួតរបស់ CPL ពោលគឺជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ឬមានការជូនដំណឹងនៅលើគេហទំព័រក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ។ ចំណែកគ្រប់ការប្រកួតរបស់ខេមបូឌានព្រីមៀរលីគ នឹងបង្កើនចំនួនអ្នកថែរក្សាសុវត្ថិភាពបន្ថែម ដើម្បីរក្សា និងគ្រប់គ្រងសណ្ដាប់ធ្នាប់ ក៏ដូចសុវត្ថិភាព សម្រាប់អ្នកគាំទ្រទាំងអស់ដែលទៅទស្សនាការប្រកួតរបស់យើងនៅគ្រប់កីឡដ្ឋាន។
ក្នុងនាមជាលីគ ខេមបូឌានព្រីមៀរលីគ ប្តេជ្ញារួមចំណែកក្នុងការជួយការងារសង្គម ការងារសប្បុរសធម៌ និងអំពាវនាវឱ្យអ្នកស្រលាញ់បាល់ទាត់ទាំងអស់ ចូលរួមក្នុងកម្មវិធីមនុស្សធម៌នេះផងដែរ។ រាល់ការបរិច្ចាគរបស់អ្នកទាំងអស់គ្នា គឺជាចំណុចសំខាន់ដែលបង្ហាញអំពីការសាមគ្គីគ្នា កសាងសង្គមមួយដ៌រឹងមាំ សម្រាប់ប្រជាជនយើង និងប្រទេសកម្ពុជាទាំងមូល ស្របតាមពាក្យស្លោករបស់យុទ្ធនាការ CPL Cares ទាំងអស់គ្នាដើម្បីគ្រួសារយើង, ប្រជាជនកម្ពុជា និងសហគមន៍ដ៌រឹងមាំ៕

Together for our Family, Cambodians and a Strong Community
The CPL Cares campaign, under the Humanitarian Outreach initiative of the Cambodian Premier League (CPL), will carry out fundraising efforts to collect financial contributions and daily-use essentials across all participating club stadiums of the Cambodian Premier League 2025/26. The primary purpose of this initiative is to support Cambodian families affected by the ongoing Cambodia–Thailand border conflict, many of whom are facing urgent hardship and require immediate assistance.

Through the donation booth at every match venue, general public and fans may contribute a variety of essential items including rice, sport clothes or general clothes, study material, book, pen or toys, etc. Everyone may bring these essentials to donate at Donation Booth every match day of CPL specifically every Saturday and Sunday or update information on the Cambodian Premier League’s website. All Cambodian Premier League matches, we will increase the number of security personnel to maintain order and ensure the safety of all supporters attending our games at every stadium.
As Cambodia’s top professional football league, the Cambodian Premier League remains committed to driving positive social impact and encourages all football supporters to participate in this humanitarian effort. Every contribution helps strengthen and uplift Cambodian families and communities for our family and Cambodia, in alignment with the CPL Cares message: “Together for Our family, Cambodians and a Strong Community.”

