ការប្រកួតសំខាន់សម្រាប់ចំណាត់លេខពីរ នៃខេមបូឌានព្រីមៀរលីគ
ការប្រកួតធំសម្រាប់បង្គ្រប់សប្ដាហ៍ទី១០ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៥/២៦ ដែល ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋានសារជាថ្មីបន្ទាប់ពីកែលម្អរួច ត្រៀមទទួល អង្គរថាយហ្គឺរ នៅក្នុងកីឡដ្ឋាន ភ្នំពេញក្រោន នៅយប់អាទិត្យនេះ ហើយការប្រកួតនេះនឹហមានផ្សាយបន្តផ្ទាល់នៅ BTV News ។

អង្គរថាយហ្គឺរ កំពុងបង្ហាញខ្លួនបានយ៉ាងល្អក្នុងរដូវកាលនេះ 10 ប្រកួត 7 ឈ្នះ, ស្មើ 1 និង 2 ចាញ់ មាន 22 ពិន្ទុ ជាមួយការកាន់កាប់ចំណាត់ថ្នាក់លេខ 2 និដាច់តែ5 ពិន្ទុប៉ុណ្ណោះក្រោយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង។ ការប្រយុទ្ធដ៏មុតស្រូចរបស់ អង្គរថាយហ្គឺរ ធ្វើឱ្យពួកគេមានសក្តានុពលខ្ពស់ក្នុងការទំលុះសំណាញ់ទីរបស់ភ្នំពេញក្រោន ។

ភ្នំពេញក្រោន នៅតែរក្សាកំណត់ត្រាមិនទាន់ចាញ់សម្រាប់ 9 ប្រកួត ដោយ 9 ប្រកួត 6 ឈ្នះ, ស្មើ 3, ចាញ់ 0 មាន 21 ពិន្ទុ នេះបានបង្ហាញពីភាពរឹងមាំក្នុងការការពារ និងការលេងជាក្រុមបានយ៉ាងល្អ ។ ជាពិសេសពេលលេងនៅផ្ទះ ភ្នំពេញក្រោន តែងតែមានទម្ងន់ កៀបសង្កត់ ហើយគេមានអ្នកគាំទ្រដ៏អស្ចារ្យ ស្រែកហ៊ោរ ផ្ដល់កម្លាំងទឹកចិត្ត ជានិច្ច ។

យើងអាចសន្និដ្ឋានបានថា ការប្រកួតរវាង ភ្នំពេញក្រោន ជាមួយ ថាយហ្គឺរ នេះគឺជាប្រកួត Top 3 Clash ដែលមានភាពតានតឹងខ្លាំង ព្រោះក្រុមទាំងពីរលេងបានល្អយ៉ាងខ្លាំងក្នុងរដូវកាលនេះ ភ្នំពេញក្រោន កំពុងព្យាយាមរកឱកាសឡើងទៅលេខ 2 ខណៈ ថាយហ្គឺរ ត្រូវការការឈ្នះដើម្បីបន្តដេញ ស្វាយរៀង នៅកំពូលតារាង។

រង់ចាំមើលថា តើការប៉ះនេះអាចកំណត់ថា តើ ភ្នំពេញក្រោន នឹងឡើងលំដាប់ទៅលេខ 2 ឬ ថាយហ្គឺរ នឹងបន្តដាក់សម្ពាធក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង?
The decisive match of the Cambodian Premier League
The crucial match of the Cambodian Premier League is coming up, as the major Week 10 rescheduled fixture of the 2025/26 season takes place this Sunday, December 14, 2025. Phnom Penh Crown will host Angkor Tiger at Phnom Penh Crown Stadium, with the match broadcast live on BTV News.

Angkor Tiger has shown strong performance over the past 10 matches, with 7 wins, 1 draw, and 2 losses, earning a total of 22 points. They are currently in 2nd place in the Cambodian Premier League standings, just 5 points behind the top team, Preah Khan Reach Svay Rieng. In their crucial upcoming match, Angkor Tiger, as the away team, will aim to score against Phnom Penh Crown and continue their strong form.

Besides that, Phnom Penh Crown is a team that has not lost in the past 9 games, with 6 wins, 3 draws, and 0 losses, earning a total of 21 points. Phnom Penh Crown has shown strong defense and excellent teamwork. Especially as the home team, they always put pressure on their opponents, with fans cheering passionately and showing full support for Phnom Penh Crown.

As predicted, the match between Phnom Penh Crown and Angkor Tiger is a top-3 clash, full of tension. Both teams have played very well this season. Phnom Penh Crown is eager to secure 2nd place, while Angkor Tiger must win to continue competing with Preah Khan Reach Svay Rieng for the top spot.

Let’s wait and see whether this match will end with Phnom Penh Crown moving up to 2nd place, or if Angkor Tiger will continue to put pressure on the league leaders, Preah Khan Reach Svay Rieng?
