ព្រះខ័នរាជ ស្វាយរៀង នឹងត្រូវជួបជើងខ្លាំងម៉ាឡេស៊ី JDT ថ្ងៃព្រហស្បតិ៍នេះ

Admin
02 Dec 2025 13:47
372

ក្លឹបបាល់ទាត់ជើងឯក ខេមបូឌានព្រីមៀរលីគ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបជាមួយ ជើងខ្លាំងម៉ាឡេស៊ី Johor Darul Ta'zim FC (JDT) នៅក្នុងការប្រកួតពានរង្វាន់ ASEAN Club Championship Shopee Cup 2025/26 (ពូល B) នៅថ្ងៃព្រហស្សត៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ចាប់ពីម៉ោង ៧:០០ យប់តទៅ ។ 

នេះគឺជាជំនួបទី៣ នៃក្រុមទាំងពីរ ក្នុងពូលB នៃពានរង្វាន់ក្លឹបអាជីពកំពូលប្រចាំតំបន់អាស៊ាន ក្រោយពីក្លឹបយក្ស ម៉ាឡេស៊ី JDT កំពុងឈរនៅកំពូលតារាងប្រចាំពូល  ដោយប្រកួតបានពីរលើកឈ្នះទាំងពីរលើក ដោយប្រកួតទីមួយ យកឈ្នះ Lion City Sailor របស់សិង្ហបុរី ៣-១ និងប្រកួតទីពីរបន្តយកឈ្នះ បំបាក់ក្លិបលីគកំពូលថៃ Bangkok United លទ្ធផល ៤-០ មាន ៦ពិន្ទុពេញ។ 

ចំណែកឯ ព្រះខ័នរាជស្វាយរៀង ឆ្លងកាត់២ប្រកួត ដោយឈ្នះ ជើងឯកលីគមីយ៉ាន់ម៉ា Shan United ៣-០ និង បានចាញ់ ក្លិបវៀតណាម Nam Dinh FC ២-១ ដោយបច្ចុប្បន្ន កំពុងឈរលេខ២ក្នុងពូល។  នេះជាជំនួបដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រកម្ពុជា និងអ្នកគាំទ្រក្នុងតំបន់ សូមរង់ចាំគាំទ្រក្លិបដំណាងកម្ពុជា ក្នុងការប្រកួតដ៏ធំប្រចាំតំបន់អាស៊ានមួយនេះ៕ 

 

 

 

 

Svay Rieng to Take on Malaysian Giants JDT This Thursday

Admin
02 Dec 2025 13:47
372

Svay Rieng are set to face Malaysian giants Johor Darul Ta'zim FC (JDT) this Thursday in the ASEAN Club Championship Shopee Cup 2025/26 (Group B).
The match will take place on Thursday, 4 December 2025, at the Morodok Techo National Stadium, kicking off at 7:00 PM.

This will be the third Group B match for both teams in the regional club tournament. Malaysian powerhouse JDT currently top the group with two wins from two matches — a 3–1 victory over Singapore’s Lion City Sailors and a dominant 4–0 win against Thailand’s Bangkok United, giving them a perfect 6 points.

Meanwhile, Cambodian Premier League champions Preah Khan Reach Svay Rieng have collected one win and one loss from their first two games. They defeated Myanmar champions Shan United 3–0 but fell 2–1 to Vietnam’s Nam Dinh FC, placing them second in the group. It promises to be an exciting clash for Cambodian fans and football supporters across the region as Cambodia’s representatives prepare for one of the biggest fixtures of the ASEAN tournament.