ត្រឹមសប្ដាហ៍ទី១២ប៉ុណ្ណោះ កីឡដ្ឋានបានទាក់ទាញអ្នកគាំទ្រ រហូតដល់ ៦៤,៥៧៣នាក់
គិតត្រឹមសប្ដាហ៍ទី ១២ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ កីឡដ្ឋានរបស់ក្លិបទាំងអស់នៅលីគកំពូលកម្ពុជា បានទាក់ទាញអ្នកទស្សនាការប្រកួតផ្ទាល់សរុប ៦៤,៥៧៣ នាក់។ ក្នុងចំណោមនេះ សប្ដាហ៍ទី ២ ជាសប្ដាហ៍ដែលមានអ្នកទស្សនាច្រើនបំផុត រហូតដល់ចំនួន ១១,០៤៩ នាក់។ បើប្រៀបធៀបជាមួយរដូវកាលមុន ពោលគឺ ឆ្នាំ២០២៤/២៥ តួលេខនេះកើនឡើងប្រមាណ ៦,០០០ នាក់ ព្រោះនៅរដូវកាលមុន សប្ដាហ៍ទី២ មានអ្នកទស្សនាសរុបត្រឹម ៤,៧០០ នាក់ប៉ុណ្ណោះ។


បើក្រឡេកមើលតួលេខអ្នកទស្សនាផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម Facebook គិតត្រឹមសប្ដាហ៍ទី ១២ ក៏មានការកើនឡើងដូចគ្នា។ ចំនួនអ្នកទស្សនាផ្ទាល់ (Live Viewers) សរុបមានប្រមាណ ១,០៣១,០០០ នាក់។ ខណៈដែលចំនួនអ្នកទស្សនាបន្ទាប់ពីបញ្ចប់ការផ្សាយបន្តផ្ទាល់ក្នុងរយៈពេលមួយថ្ងៃ (24-Hour Views) កើនដល់ ៧,២០៨,២០០ នាក់។ សរុបអ្នកទស្សនាទូទៅ (Total Reach/Views) មានប្រមាណ ៤៥,៥៣២,០០០ នាក់។

កម្លាំងអ្នកគាំទ្រគឺជាចំណុចសំខាន់សម្រាប់ការរីកចម្រើនរបស់បាល់ទាត់កម្ពុជា។ ដូច្នេះ សូមអ្នកគាំទ្រទាំងអស់អញ្ជើញចូលរួមគាំទ្រការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរ លីគ រដូវកាល ២០២៥/២៦ ដើម្បីរួមចំណែកលើកកម្ពស់ក្លឹបបាល់ទាត់ក្នុងស្រុកឱ្យកាន់តែរឹងមាំ និងជំរុញសមត្ថភាពប្រកួតប្រជែងរបស់កីឡាករខ្មែរ នៅលើវេទិកាអន្តរជាតិ។ ការគាំទ្ររបស់អ្នក គឺជាកម្លាំងធំដ៏មានតម្លៃសម្រាប់អនាគតបាល់ទាត់កម្ពុជា៕
Stadiums had drawn an astounding 64,573 spectators by Week 12!
As of Week 12 of the 2025/26 Cambodian Premier League season (CPL), stadiums of all clubs of the CPL have welcomed a total of 64,573 spectators. Among these, Week 2 recorded the largest attendance, garnering 11,049 fans. This figure represents an increase of around 6,000 spectators over the previous 2024–2025 season, as only roughly 4,700 people attended Week 2.


Looking at the online viewer while broadcasting, the numbers on Facebook Live have also climbed dramatically by Week 12. A total of 1,031,000 people watched the event live, and 7,208,200 people saw it 24 hours later. The combined cumulative reach/views amounted to roughly 45,532,000.

an support continues to play an important role in helping Cambodian football grow. That’s why we encourage all fans to keep supporting the Cambodian Premier League 2025–2026 season. Your support helps strengthen local teams and improve the performance of Cambodian players in international competitions. Your support is a strong and valuable force for the future of football in Cambodia.
