Cambodian Women’s League: ក្រុមនារីភ្នំពេញក្រោន ក្លាយជាម្ចាស់ជើងឯក ខេមបូឌានលីគនារី ឆ្នាំ២០២៥
ក្លិបបាល់ទាត់នារី ភ្នំពេញក្រោន ក្លាយជាម្ចាស់ជើងឯក នៃការប្រកួតខេមបូឌានលីគនារី ឆ្នាំ២០២៥ ជាផ្លូវការហើយ កាលពីថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ។ ការប្រកួតស្វិតស្វាញនៅលើវាលស្មៅអស់រយៈពេលប្រមាណជា១៤សប្ដាហ៍ ពោលគឺចាប់ផ្ដើមប្រកួតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដែលនឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
រូបភាព៖ ហ្វេសប៊ុកផ្លូវការ របស់ខេមបូឌានលីគនារី
ក្រុមនារី ក្លិបបាល់ទាត់ ភ្នំពេញក្រោនក្រោមការដឹកនាំរបស់គ្រូបង្វឹក ម៉ៅ សាវីន បានធ្វើឱ្យភ្នំពេញក្រោន លេងបានល្អខ្លាំងមែនទែនក្នុងរដូវកាលនេះ ព្រោះតែ១៤សប្ដាហ៍កន្លងមកក្រុមនារីភ្នំពេញក្រោន មិនធ្លាប់ចាញ់ឬស្មើសោះទាំងក្នុងដីនិងក្រៅដី។ ចំណែកឯគ្រាប់បាល់ដែលភ្នំពេញក្រោនរកបានសរុបប្រមាណ ១២១គ្រាប់និងមានពិន្ទុច្រើនជាងគេដាច់គឺ ៤២ពិន្ទុ ដោយការប្រកួតនាំឱ្យពួកគេទទួលបានជ័យជម្នះ គឺជាជំនួបជាមួយបឹងកេត ដោយលទ្ធផលបញ្ចប់គឺ ៨-០។
រូបភាព៖ ហ្វេសប៊ុកផ្លូវការ របស់ខេមបូឌានលីគនារី
ចំណាត់ថ្នាក់ នៃការប្រកួតខេមបូឌានលីគនារី ឆ្នាំ២០២៥
១. ចំណាត់ថ្នាក់លេខ១៖ ក្រុមនារី ក្លិបបាល់ទាត់ភ្នំពេញក្រោន
២. ចំណាត់ថ្នាក់លេខ២៖ ក្រុមនារី ក្លិបបាល់ទាត់វិសាខា
៣. ចំណាត់ថ្នាក់លេខ៣៖ ក្រុមនារី ក្លិបបាល់ទាត់ណាហ្គាវើលដ៍
ពានរង្វាន់ឯកត្តជន នៃការប្រកួតខេមបូឌានលីគនារី ឆ្នាំ២០២៥
១. គ្រូបង្វឹកល្អជាងគេ បានទៅលើអ្នកគ្រូ ម៉ៅ សាវិន របស់ភ្នំពេញក្រោន
២. កីឡាការនីល្អជាងគេ បានទៅលើ សឿន វីផា របស់ភ្នំពេញក្រោន
៣. អ្នកចាំទីល្អជាងគេ បានទៅអ្នក ជា ហ្វារីយ៉ា របស់ភ្នំពេញក្រោន
៤. កីឡាការនីរកគ្រាប់បាល់ច្រើនជាងគេ បានទៅលើ សឿន វីផា របស់ភ្នំពេញក្រោន
៥. ក្រុមគោរពវិន័យល្អជាងគេ បានទៅលើក្លឹបបាល់ទាត់ខេតត្តសៀមរាប
កញ្ញា សឿន វីផា ស្ថិតនៅខាងឆ្វេង (រូបភាព៖ ហ្វេសប៊ុកផ្លូវការ របស់ខេមបូឌានលីគនារី)
ចំណាត់ថ្នាក់លេខ២៖ ក្រុមនារី ក្លិបបាល់ទាត់វិសាខា (រូបភាព៖ ហ្វេសប៊ុកផ្លូវការ របស់ខេមបូឌានលីគនារី)
ចំណាត់ថ្នាក់លេខ៣៖ ក្រុមនារី ក្លិបបាល់ទាត់ណាហ្គាវើលដ៍ (រូបភាព៖ ហ្វេសប៊ុកផ្លូវការ របស់ខេមបូឌានលីគនារី)
សូមជម្រាបថា ពានរង្វាន់ខេមបូឌានលីគនារី បានធ្វើឡើងរយៈពេល៤ រដូវកាលរួចមកហើយ ។ ចំណែកឯ ក្រុមនារីភ្នំពេញក្រោន បានក្លាយម្ចាស់ជើងឯក នៃការប្រកួតខេមបូឌានលីគនារីចំនួន៣រដូវកាល ពោលគឺ ឆ្នាំ២០២៣ ជាម្ចាស់ជើងឯកលើកទី១, ឆ្នាំ២០២៤ ជាម្ចាស់ឯកលើកទី២ និងឆ្នាំ២០២៥ ជាម្ចាស់ជើងឯកលើកទី៣។
គួរឱ្យដឹងថា ការប្រកួតខេមបូឌានលីគនារី ឆ្នាំ២០២៥ មានក្លិបបាល់ទាត់ចូលរួមប្រកួតសរុប ៨រួមមាន៖ ភ្នំពេញក្រោន, វិសាខា, ណាហ្គាវើលដ៍, បឹងកេត, ព្រះខ័នរាជស្វាយរៀង, សៀមរាប, សមាគមបាល់ទាត់ខេត្តកណ្ដាល, និង សមាគមក្លិបបាល់ទាត់មីស្ទើរលេង។ សម្រាប់រូបមន្តនៃការប្រកួត ខេមបូឌានលីគនារី ឆ្នាំ២០២៥ គឺធ្វើឡើងជាការប្រកួតពីរជុំ ដើម្បីសន្សំពិន្ទុ ក្រុមណាដែលមានពិន្ទុច្រើនជាងគេ នឹងក្លាយជាម្ចាស់ជើងឯក៕
រូបភាព៖ ហ្វេសប៊ុកផ្លូវការ របស់ខេមបូឌានលីគនារី
Cambodian Women’s League: Phnom Penh Crown Women Crowned 2025 Cambodian Women League’s Champions
The Phnom Penh Crown Women’s team has officially won the 2025 Cambodian Women’s League. The title was confirmed on Sunday, 23 November 2025, at the Old Stadium. This season ran for about 14 weeks, starting on 31 May and ending on 30 November 2025.
Photo: Cambodian Women League's Facebook Page
Led by coach Mao Savin, the team delivered an outstanding performance throughout the season. Over the entire 14-week competition, Phnom Penh Crown Women did not lose or draw a single match, whether playing at home or away. They scored a total of 121 goals and finished comfortably on top with 42 points. Their decisive victory came in a match against Boeung Ket, where they won 8–0.
Photo: Cambodian Women League's Facebook Page
2025 Cambodian Women’s League Standings
1. 1st Place: Phnom Penh Crown Women
2. 2nd Place: Visakha Women
3. 3rd Place: Nagaworld Women
Individual Awards – 2025 Season
1. Best Coach: Mao Savin (Phnom Penh Crown)
2. Best Player: Soeurn Vipha (Phnom Penh Crown)
3. Best Goalkeeper: Chea Fariya (Phnom Penh Crown)
4. Top Scorer: Soeurn Vipha (Phnom Penh Crown)
5. Fair Play Award: Siem Reap FC
Soeurn Vipha is at the left hand. (Photo: Cambodian Women League's Facebook Page )
2nd Place: Visakha Women (Photo: Cambodian Women League's Facebook Page)
3rd Place: Nagaworld Women (Photo: Cambodian Women League's Facebook Page)
The Cambodian Women’s League has now completed four seasons, and Phnom Penh Crown Women have won three of them: in 2023, 2024, and now 2025.
In total, eight teams participated in the 2025 Cambodian Women League’s league: Phnom Penh Crown, Visakha, Nagaworld, Boeung Ket, Preah Khan Reach Svay Rieng, Siem Reap, Kandal Football Association, and Mister Leng Football Club Association. The league followed a double round-robin format, and the team with the highest points at the end of the season was declared the champion.
Photo: Cambodian Women League's Facebook Page

