logo

សប្ដាហ៍ទី៩៖  Kelly ជាកីឡាករល្អប្រចាំការប្រកួត ជួយបឹងកេត តាមស្មើ វិសាខា នៅនាទី ៩០+៦

Admin
28 Oct 2025 09:55
88

បន្ទាប់ពី អូលួស បេនសុន (Oluoch Benson) បានធ្វើកំហុស និងទទួលបានកាតលឿង ខែលលីសុន ប្រូហ្គិន (Kelly Sean Brogan) បានទាត់បាល់ពិន័យនៅនាទីទី ៩០+៦ ហើយរូបគេ ក៏បានទាត់បាល់បញ្ចូលទីយ៉ាងល្អ ដែលជួយឱ្យ បឹងកេត តាមស្មើ វិសាខា ដែលធ្វើឱ្យអ្នកគាំទ្រច្រើនជាង ១,៤០០ នាក់នៅកីឡដ្ឋាន មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចាប់តាំងពីនាទីដំបូង ក្រុមវិសាខា បានប្រើយុទ្ធសាស្ត្រសម្រុក ដាក់សម្ពាធខ្លាំងលើ បឹងកេត។ នៅនាទី ទី២ ប៉ាក ជុងប៊ីន (Park Jung Bin) បានទាត់បាល់ឲ្យ លឹម ពិសុទ្ធ ហើយ ពិសុទ្ធ បានទាត់បាល់ពីជាយប្រអប់ សំណាងមិនបាននៅខាងពិសុទ្ធឡើយ គឺរូបគេទាត់មិនចំគោលដៅនោះទេ។ វិសាខា បន្តគ្រប់គ្រងបាល់ និងវាយប្រហារលើគូប្រជែងរហូតដល់នាទីទី ១៣ នៅពេលដែល អ៊ុក សុវណ្ណ បានទាត់បាល់ជ្រុង ប៉ុន្តែ មេក្រុម កាន ម៉ូ មិនអាចតែតចូលទីបឹងកេតបានដដែល។ 

ក្រុមទាំងពីរបន្ត ដាក់សម្ពាធឱ្យគ្នាទៅវិញទៅមកដល់នាទី ទី៣២ នៅពេលដែល ម៉ាត់ ណូរ៉ុន បានទទួលបាល់ពីចម្ងាយ ហើយសម្រេចចិត្តទាត់បាល់ពីចម្ងាយ ចូលទីនាំមុខវិសាខា ១-០  ដែលបាល់នេះធ្វើឱ្យអ្នកចាំទី វិសាខា គឺ កែវ សុខសិឡា មិនអាចរក្សាសំណាញ់ទីរបស់ខ្លួនបានឡើយ។ 

វិសាខា ព្យាយាមរកគ្រាប់បាល់ស្មើបឹងកេត ប៉ុន្តែការប៉ុនប៉ងពី ណាណា ខ្វាមេ អូពុង (Nana Kwame Oppong), ប៉ាក ជុងប៊ីន (Park Jung Bin)  និង ប្រេណូ កៃតាណូ ដឺ សូហ្សា (Breno Caetano De Souza) ត្រូវបានអ្នកចាំទី បឹងកេត កយ សាលីម ការពារបានទាំងអស់។ ការប្រកួតនៅតែបន្តយ៉ាងតានតឹង រហូតដល់នាទីទី ៨៦ នៅពេលដែល អ៊ុក សុវណ្ណ បានទាត់បាល់ជ្រុង ហើយ Benson បានទាត់
Benson ទាត់ចូល ធ្វើឱ្យ វិសាខាតាមស្មើបឹងកេត ១-១ វិញ។

បន្ទាប់ពី ៩០ នាទីបានបញ្ចប់ ហើយនាទីថែមគឺ ៦ នាទី។ នៅនាទីនោះ ប៉ាក ជុងប៊ីន (Park Jung Bin)  បានទាត់បាល់បញ្ចូលទី ធ្វើឱ្យ វិសាខា ឡើងនាំមុខបឹងកេត ២-១។ ប៉ុន្តែប៉ុន្មាននាទីក្រោយមក Benson បានបង្កើតកំហុស ហើយមន្ត្រីប្រកួតបានផ្តល់បាល់ពិន័យដល់ បឹងកេត។ Kelly បានទាត់បាល់បញ្ចូលទីយ៉ាងស្អាត ធ្វើឱ្យ បឹងកេត ស្មើ ២-២ ជាមួយ វិសាខា ដែលជាលទ្ធផល ភ្ញាក់ផ្អើលមួយ សម្រាប់អ្នកគាំទ្រ ជាង ១,៤០០ នាក់នៅកីឡដ្ឋាន ៕ 

 

Week 9: Kelly, man of the match, helps Boeung Ket draw Visakha at 90+6 minutes

Admin
28 Oct 2025 09:55
88

After Oluoch Benson made a mistake and received a yellow card, Kelly Sean Brogan took his place to take the free kick in the 90+6 minute. He scored a stunning goal that allowed Boeung Ket to equalize against Visakha, leaving more than 1,400 fans in the stadium feeling unbelievable.


 
From the very start, Visakha applied strong pressure on Boeung Ket. In the 2nd minute, Park Jung Bin delivered a pass to Lim Pisoth, but his shot from the corner of the box narrowly missed the target. Visakha continued to dominate possession and attack their opponent until the 13th minute, when Ouk Sovan took a corner kick. However, Captain Kan Mo’s header once again failed to find the target.
 
Both teams kept putting pressure on each other until the 32nd minute, when Boeung Ket took the lead 1-0. Mat Noron received the ball from a distance and decided to take a shot. Luckily for him, his strike went straight into the net as Visakha’s goalkeeper, Keo Soksela, couldn’t stop it.


 
Visakha tried to find their first goal, but efforts from Nana Kwame Oppong, Park Jung Bin, and Breno Caetano De Souza were all denied by Boeung Ket’s goalkeeper, Koy Salim. Both teams kept creating chances until the 86th minute, when Visakha’s Ouk Sovan delivered a corner kick that was headed on target by Benson Oluoch that led to Visakha drawing Boeung Ket 1-1.


 
After the 90th minute, six minutes were added to the game. During that time, Park Jung Bin scored a goal to make it 2-1 for Visakha. A few minutes later, Benson made a mistake, and the referee gave Boeung Ket a free kick. Kelly took the shot and scored, helping Boeung Ket draw 2-2 with Visakha—a result that surprised more than 1,400 fans in the stadium.