ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នឹងចាប់ផ្ដើមការប្រកួត AFC Challenge League ក្នុងខែនេះ
ព្រះខ័នរាជស្វាយរៀង ដែលជាក្លិបកំពុងប្រកួតនៅជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ នឹងចូលរួមប្រកួត AFC Challenge League រដូវកាល ២០២៥/២៦ នៅក្នុងពូលឌីជាមួយក្រុម Manila Digger របស់ហ្វីលីពីន, SP Falcons របស់ម៉ុងហ្គោលី, និង Ezra FC របស់ឡាវ ។
ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិ មរតកតេជោ ១៦:០០ នាទីល្ងាច ដើម្បីទទួលក្រុមភ្ញៀវ SP Falcons របស់ប្រទេសម៉ុងហ្គោលី ដែលជាការប្រកួតដំបូងរបស់ព្រះខ័នរាជស្វាយរៀង នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ នេះ។

ចំណែកថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ ព្រះខ័នរាជស្វាយរៀង នឹងត្រូវទទួលការប្រកួតទីពីររបស់ខ្លួនជាមួយក្រុម Ezra FC របស់ប្រទេសឡាវ ដែលនឹងចាប់ផ្ដើមការប្រកួតនៅវេលាម៉ោង ១៩:០០ នាទីយប់តទៅ។ ការប្រកួតចុងក្រោយ របស់ព្រះខ័នរាជស្វាយរៀង គឺជាជំនួបជាមួយក្រុម Manila Digger របស់ហ្វីលីពីន នៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ១៩:០០ នាទីយប់តទៅ។
មួយវិញទៀត ក្លិបភ្នំពេញក្រោន ក៏នឹងលេងវគ្គជម្រុះ ពានរង្វាន់ AFC Challenge League រដូវកាល ២០២៥/២៦ ផងដែរ ដោយភ្នំពេញក្រោន នឹងត្រូវជួបជាមួយក្រុមនៅក្នុងពូលអ៊ី រួមមានក្រុម Dewa United របស់ប្រទេសឥណ្ឌូនេស៊ី, Shan United FC របស់មីយ៉ាន់ម៉ា, និងក្រុម Tainan City របស់ចិនតៃប៉ិ។

នៅក្នុងពូលអ៊ីនេះ ភ្នំពេញក្រោននឹងត្រូវជួប DEWA UNITED នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០២៥ នៅកីឡដ្ឋាន SPORT CENTRE KELAPA DUA TANGERANG ។ ប្រកួតមួយទៀតនៅថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ នៅកីឡដ្ឋានដដែល និងការប្រកួតជម្រុះចុងក្រោយរបស់ភ្នំពេញក្រោន នឹងត្រូវប៉ះជាមួយក្រុម TAINAN CITY FC របស់ចិនតៃប៊ិ នៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
គួរឱ្យដឹងផងដែរថា កាលប្រកួតពានរង្វាន់ AFC Challenge League រដូវកាល ២០២៤/២៥ ក្លិបព្រះខ័នរាជស្វាយរៀងបានត្រឹមជា ម្ចាស់ជើងឯករងតែប៉ុណ្ណោះ ដោយនៅវគ្គដណ្ដើមពាន ព្រះខ័នរាវស្វាយរៀង បានចាញ់ ក្រុម ArKadag ដោយលទ្ធផល ២-១ នៅលើទឹកដីរបស់កម្ពុជា ក្នុងកីឡដ្ឋាន មរតកតេជោ ៕

Preah Khan Reach Svay Rieng, and Phnom Penh Crown Compete in the AFC Challenge League
Cambodian clubs Preah Khan Reach Svay Rieng and Phnom Penh Crown will take part in the 2025/26 AFC Challenge League. Preah Khan Reach Svay Rieng, which currently plays in the Cambodian Premier League, is in Group D with Manila Digger (Philippines), SP Falcons (Mongolia), and Ezra FC (Laos).

 
Their first match is on Sunday, October 26, 2025, at 4:00 PM at the Morodok Techo National Stadium against SP Falcons. Their second match is on Wednesday, October 29, 2025, at 7:00 PM against Ezra FC. The team will finish the group stage on Saturday, November 1, 2025, against Manila Digger at 7:00 PM.
 
Meanwhile, Phnom Penh Crown is in Group E with Dewa United (Indonesia), Shan United FC (Myanmar), and Tainan City FC (Chinese Taipei). They will face Dewa United on Sunday, October 26, 2025, at Sport Centre Kelapa Dua Tangerang Stadium. Their second match is on Wednesday, October 29, 2025, and the final match will be against Tainan City on Saturday, November 1, 2025.

Preah Khan Reach Svay Rieng finished as runners-up in the 2024/25 AFC Challenge League. In the final round, Preah Khan Reach Svay Rieng lost 2-1 to ArKadag at home in Cambodia.

