logo

ព្រះខ័នរាជស្វាយរៀង បន្ដទទួលជ័យជម្នះ ខណៈដែល អាយអេសអាយ បន្ដបរាជ័យ !

Admin
20 Oct 2025 03:24
258

ក្រុមព្រះខ័នរាជស្វាយរៀងបន្ដជ័យជម្នះ លើកងយោធពលខេមរភូមិន្ទ លទ្ធផលយ៉ាងច្រើនក្រាស់ក្រែល ៦ទល់១ នៃខេមបូឌានព្រីមៀរលីគ សប្ដាហ៍ទី៨ នាកីឡដ្ឋានស្ដាតចាស់ កាលពីយប់មិញ ខណៈដែលក្រុមអាយអេសអាយ ដង្កោសែនជ័យ បន្ដបរាជ័យ ក្រោមថ្វីជើង ភ្នំពេញក្រោន ៤ទល់២ ។

ជ័យជម្នះរបស់ ព្រះខ័នរាជស្វាយរៀង រក្សាធ្វើឱ្យេពួកគេ រក្សាកំពូលតារាង មាន១៨ ពិន្ទុ ស្របពេលដែលភ្នំពេញក្រោន នៅលេខរៀងទី 2 ក្នុងតារាង មាន ១៧ ពិន្ទុ ខណៈដែល ក្រុមអាយអេសអាយ មិនទាន់មានពិន្ទុរាប់នោះទេ ពោលគឺមាន ០ពិន្ទុ ក្រោយពីឆ្លងកាត់ការប្រកួត ៨សប្ដាហ៍។

ក្រៅពី ព្រះខ័នស្វាយរៀង និង ភ្នំពេញក្រោន ទទួលជ័យជម្នះ ក្នុងនោះ អង្គរថាយហ្គឺរ ក៏ទទួលជ័យជម្នះលើ វិសាខា ៣ទល់២ បឹងកេត ឈ្នះលើ គិរីវង់សុខសែន ១ទល់០ ខណៈដែល អឹមអូអាយ កំពង់ដេវ៉ា បានត្រឹមស្មើរគ្នា ០ទល់០ ជាមួយ ឡាយហ្វ ខេត្តព្រះសីហនុ ៕

គួរឱ្យដឹងផងដែរថា ព្រះខ័នស្វាយរៀង និង ភ្នំពេញក្រោន នឹងមានភារកិច្ច ប្រកួតដំណាងឱ្យកម្ពុជា ក្នុងពានរង្វាន់ AFC Challenge League 2025/26 វគ្គចែកពូល (តំបន់ខាងកើត) ដោយចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី២៦ ខែតុលា ដល់ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ នេះ 

 

 

Svay Rieng continues its winning streak, while ISI looks to bounce back from recent defeats.

Admin
20 Oct 2025 03:24
258

Preah Khan Reach Svay Rieng continued their winning streak after a dominant 6–1 victory over Royal Cambodian Armed Forces (Army FC) in Week 8 of the Cambodian Premier League at the Old Stadium last night on Oct 18, 2025. Meanwhile, ISI Dangkor Senchey continues losing after suffering a 4–2 defeat against Phnom Penh Crown. 

With this result, Preah Khan Reach Svay Rieng remains at the top of the league table with 18 points, while Phnom Penh Crown follows closely behind in second place with 17 points. On the other hand, ISI Dangkor Senchey are still yet to earn a single point after eight weeks of competition.

Apart from Svay Rieng and Crown’s victories, Angkor Tiger also secured a 3–2 win over Visakha, while Boeung Ket narrowly defeated Kirivong Sok Sen Chey 1–0. Meanwhile, MOI Kampong Deva and Life FC Preah Sihanouk shared the points in a goalless 0–0 draw.

Preah Khan Reach Svay Rieng and Phnom Penh Crown will represent Cambodia in the AFC Challenge League 2025/26 (East Region Group Stage), which will take place from Sunday, October 26 to Saturday, November 1, 2025.