logo

វគ្គសិក្សា គ្រប់គ្រងកីឡាបាល់ទាត់រយៈពេលពីរថ្ងៃ ភ្ជាប់ជាមួយការយល់ដឹងស៊ីជម្រៅ សម្រាប់សិក្ខាកាម

Admin
16 Oct 2025 03:34
141

វគ្គសិក្សា វិញ្ញាបនបត្រគ្រប់គ្រងកីឡាបាល់ទាត់ សម្រាប់រយៈពេលពីរថ្ងៃ ពោលគឺថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានបញ្ចប់ដោយជោគជ័យ ក្នុងការិយាល័យរបស់ Expert ។ វគ្គសិក្សាពីរថ្ងៃដំបូងនេះមានសិក្ខាកាមចូលរួមសរុបប្រមាណ ៣៥ នាក់ រួមមាន សិស្ស និស្សិត អ្នកធ្វើការ មន្រ្តីក្លិប និងមានកីឡាករផងដែរ ។ 

ខេមបូឌានព្រីមៀរលីគ និងសាលាធុរកិច្ចអន្តរជាតិ LALIGA បានសហការ ដាក់បញ្ចូលនូវសកម្មភាពនិងមេរៀនជាច្រើន ទៅក្នុង វគ្គសិក្សា វិញ្ញាបនបត្រគ្រប់គ្រងកីឡាបាល់ទាត់នេះ ដូចជា ការពិភាក្សាជាក្រុម, បទបង្ហាញអំពីការគ្រប់គ្រងបាល់ទាត់, ការពិភាក្សាអំពីជីវិតជាកីឡាករបាល់ទាត់អាជីព, និងមានបទបង្ហាញពិសេសពី Ivan Codina ជានាយកគ្រប់គ្រង តំបន់សមុទ្រជប៉ុន ជាមួយកូរ៉េខាងត្បូង និងប្រទេស អូស្ត្រាលី ហើយក៏ជាសាស្ត្រាចារសាលាធូរកិច្ចអន្តរជាតិ LALIGA មួយរូបផងដែរ។

រឿងគួរឱ្យចាប់អារម្មណ៍សម្រាប់វគ្គសិក្សាមួយទៀតនោះគឺ នៅថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥ គឺមានភ្ញៀវកិត្តិយសពិសេសដែលជាកីឡាករកំពុងលេងនៅ ខេមបូឌានព្រីមៀរលីគ រួមមាន លោក កាំង សេន, កីឡាករ អាយ អេស អាយ ដង្កោសែនជ័យ, លោក Park Jung Bin, កីឡាករ វិសាខា និងលោក ចាន់ វឌ្ឍនាកា កីឡាករ បឹងកេត មកធ្វើកិច្ចពិភាក្សាលើ ប្រធានបទ ជីវិតជាកីឡាករអាជីព។ ការពិភាក្សានេះ បាននាំសិក្ខាកាមឱ្យកាន់តែស្វែងយល់ពីជីវិតជាកីឡាករ អាជីពមួយកម្រិតបន្ថែមទៀត។ 

ជាជាក់ស្ដែង គីម ឈៀង ជាសិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមផ្សេងទៀត ដែលរូបគេទើបតែប្រលងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាឆ្នាំ២០២៥ បានលើកឡើងថាបន្ទាប់ពីរូបគេ បានចូលរួមវគ្គសិក្សានេះរួចមក រូបគេបានស្គាល់និងបានទំនាក់ទំនងជាមួយមនុស្សជាច្រើន និងទទួលបានបទពិសោធន៍ថ្មីពីវាលគ្មិន នៅក្នុងកម្មវិធីនេះទាក់ទងអំពីវិស័យបាល់ទាត់ នៅកម្ពុជាបានកាន់តែច្រើន។ 

ចំណែកឯ សិក្ខាកាមម្នាក់ទៀតគឺ កញ្ញា ដុច ប៊ុនណាត ដែលជាអ្នកធ្វើការ និងក៏ជាអ្នកគាំទ្រម្នាក់របស់ក្លិបភ្នំពេញក្រោន បានលើកឡើងថា  គ្រប់សកម្មភាពដែលមានក្នុងកម្មវិធីរយៈពេលពីរថ្ងៃនេះ គឺសុទ្ធតែមានអត្ថប្រយោជន៍ ដល់អ្នកដែលស្រឡាញ់វិស័យបាល់ទាត់ ដែលលើសពីអ្នកគាំទ្រ ។ 

សូមបញ្ជាក់ វគ្គសិក្សា វិញ្ញាបនបត្រគ្រប់គ្រងកីឡាបាល់ទាត់នេះ នឹងបន្តរយៈពេល២ថ្ងៃបន្ថែមទៀត នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ នាពេលខាងមុខនេះ  ដែលមានការចែករំលែកពីវាលគ្មិនជាច្រើនដែលកំពុងតែធ្វើការផ្ទាល់ក្នុងវិស័យបាល់ទាត់ ក៏ដូចវាលគ្មិនមកពី LALIGA ផងដែរ៕

 

 

The Football Management Certificate Brings Participants’ Knowledge and Experience

Admin
16 Oct 2025 03:34
141

The two-day Football Management Certificate, held on October 11–12, 2025, successfully concluded at the Expert office. The first two days of the course brought together around 35 participants, including students, employees, club officers, and even football player.
 
The Cambodian Premier League (CPL), in collaboration with LALIGA Business School, organized this program featuring a wide range of activities and lessons—such as group discussions, presentations on football governance, and a special session on The Life of a Professional Footballer. A highlight of the course was a presentation by Mr. Iván Codina, the head of LALIGA’s regional office for SEA, Australia, Japan & South Korea, as well as a lecturer at the LALIGA Business School.


 
Another highlight came on Sunday, October 12, 2025, when special guests—all current players in the Cambodian Premier League, joined a panel discussion on life as a professional footballer. The panelists included Mr. Kang Sen (player of ISI Dangkor Senchey), Mr. Park Jung Bin (Visakha FC player), and Mr. Chan Vathanaka (Boeung Ket FC player). The session allowed participants to gain a deeper understanding of what it takes to live and succeed as a professional footballer.

One of the participants, Kim Chheang, a recent high school graduate in 2025, shared that joining this course allowed him to connect with many people and gain new experiences from professional speakers in the football industry in Cambodia.


 
Another participant, Ms. Doch Bunnat, an employee and also a fan of Phnom Penh Crown FC, said that every activity in the two-day program was valuable for anyone who loves football, not only for fans but also for those who want to build a career in the field.


 
The Football Management Certificate Course will continue for another two-day session in November 2025, featuring more local and international speakers, including experts from LALIGA.