ព្រះខ័នរាជស្វាយរៀង នៅតែរក្សាដំណែង កំពូលតារាង CPL គិតត្រឹមសប្ដាហ៍ទី៧
គិតត្រឹមសប្ដាហ៍ទី៧ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ ២០២៥/២៦ ព្រះខ័នរាជស្វាយរៀង បន្តរក្សាដំណែងកំពូលតារាងមាន១៥ពិន្ទុ ដោយបានឆ្លងកាត់ ៦ប្រកួត ។ តាមពីក្រោយដោយ ភ្នំពេញក្រោន មាន១៤ ពិន្ទុនៅក្នុងដៃ និង ឆ្លងកាត់៦ ប្រកួតដូចគ្នា។ ចំណែកឯ អង្គរថាយហ្គឺរ ឈរនៅចំណាត់ថ្នាក់ទី៣ ដោយមាន ១២ពិន្ទុក្នុងដៃ ដែលឆ្លងកាត់ ៦ប្រកួត។
ចំណែកឯក្រុមតំណាងខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ និងក្រុមបឹងកេតមាន១១ ពិន្ទុក្នុងដៃ និងបានឆ្លងកាត់៧ប្រកួតដូចគ្នា។ ប៉ុន្តែក្រុមនាគខៀវ បឹងកេត ហាក់ធ្វើមិនបានល្អឡើយនៅសប្ដាហ៍ទី៧នេះ ដោយបឹងកេត បានចាញ់អង្គរថាយហ្គឺរ ដោយលទ្ធផល ៣-០ នៅលើទឹករបស់ថាយហ្គឺរ នារាត្រីថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។
បើក្រឡេកទៅមើល ក្រុមកងយោធពលខេមរភូមិន្ទ គឺមាន១០ ពិន្ទុក្នុងដៃដោយឆ្លងកាត់ ៦ ប្រកួត និងក្លឹបវិសាខា បានខិតខំដណ្ដើមបាន៩ ពិន្ទុ ចំពោះ ៧ ប្រកួតរបស់ពួកគេ។ ទន្ទឹមគ្នានេះ ក្លឹប អឹម អូ អាយ កំពង់ដេវ៉ាមានតែ ៨ ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ៧ ប្រកួតរបស់ពួកគេ។
ចំណែកឯ ក្រុមមាន់គកគិរីវង់សុខសែនជ័យ តំណាងខេត្តតាកែវឆ្លងកាត់ ៦ប្រកួត នឹងរកបាន ៤ ពិន្ទុ។ ចំណែក ក្រុមឡាយហ្វខេត្តព្រះសីហនុ ដណ្ដើមបាន៣ពិន្ទុ ពីការប្រកួតទី៦ របស់ពួកគេ ដោយបានយកឈ្នះ ក្រុម អាយ អេស អាយ ដង្កោសែនជ័យ ដោយលទ្ធផល ១-០ ក្នុងទឹកដីអាយ អេស អាយ ផ្ទាល់តែម្ដង។
គួរឱ្យដឹងផងដែរ ថាកាលពីសប្ដាហ៍ទី៧កន្លងទៅ ចំនួនអ្នកទស្សនា នៅខេមបូឌានព្រីមៀលីគនៅតាមកីឡដ្ឋាន បានកើនឡើងរហូតទៅដល់ ៤, ៥៦៨ នាក់ ក្នុងនោះ ចំនួនអ្នកទស្សនាច្រើនជាងគេគឺនៅ កីឡដ្ឋាន អាគីហីរ៉ូ កាតុ ដែលមានទស្សនិកជនរហូតដល់ ២,១៩៣ នាក់៕
PKR Remains On The Top Standing Of CPL After Week 7
Week 7 of the 2025/26 Cambodian Premier League season, week 7, Preah Khan Reach Svay Rieng (PKR) continue to hold the top spot on the table with 15 points from six matches. followed closely by Phnom Penh Crown, which sits second with 14 points from the same number of games. Meanwhile, Angkor Tiger occupies third place with 12 points from six matches.
Representing Kampong Speu province, Nagaworld and Boeung Ket both have 11 points from seven matches each. However, Boeung Ket struggled in Week 7, suffering a 3–0 defeat to Angkor Tiger on home ground on Sunday night, October 5, 2025 at Akihiro Kato Stadium.
Looking further down the table, the Royal Cambodian Armed Forces have earned 10 points from six games, while Visakha FC have collected nine points from seven matches. At the same time, MOI Kompong Dewa sits on eight points after playing seven matches.
Kirivong Sok Sen Chey, representing Takeo province, has gathered four points from six games, while Life FC from Preah Sihanouk province secured three points from their sixth match—a 1–0 victory over ISI Dangkor Senchey on the home ground.
Please note that during Week 7, stadium attendance in the Cambodian Premier League saw an increase, reaching a total of 4,568 spectators. The largest crowd was recorded at Akihiro Kato Stadium, which welcomed 2,193 fans.