logo

អាយ អេស អាយ និង ឡាយហ្វ ខេត្តព្រះសីហនុ មិនទាន់រកបានពិន្ទុទេ នៅ CPL

Admin
30 Sep 2025 08:38
299

អាយ អេស អាយ ដង្កោសែនជ័យ និងឡាយហ្វ ខេត្តព្រះសីហនុ  មិនទាន់រកបានពិន្ទុនៅឡើយទេ ក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ គិតត្រឹមសប្ដាហ៍ទី៦ នេះ ។ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលប្រាំមួយសប្ដាហ៍ ក្រុមទាំងពីរនៅតែបន្តបរាជ័យ របស់ថ្វីជើងគូប្រកួតរបស់ពួកគេ។

បើយោងតាមតារាងចំណាត់ថ្នាក់បច្ចុប្បន្ន គិតត្រឹមសប្ដាហ៍ទី៦ របស់ខេមបូឌានព្រីមៀរលីគ ឡាយហ្វ ខេត្តព្រះសីហនុ ស្ថិតនៅលេខរៀងទី១០ និង អាយ អេស អាយ ដង្កោសែនជ័យ ស្ថិតនៅលេខរៀងទី១១ ដោយក្រុមទាំងពីរមិនទាន់រកបានមួយពិន្ទុនៅឡើយទេ។ 

គួរឱ្យដឹងថា ក្លឹបបាល់ទាត់ឡាយហ្វ បានរបូតគ្រាប់បាល់ចំនួន ១០ គ្រាប់ ខណៈ អាយ អេស អាយ បានរបូតគ្រាប់បាល់ចំនួន ១៤ គ្រាប់ ក្នុងនោះ ការប្រកួតជាមួយអង្គរថាយហ្គឺរ គឺ អាយ អេស អាយ របូត គ្រាប់ដល់ទៅ ៨ គ្រាប់ ដែលនេះហាក់បី ជាសងសឹក កាលពីរដូវមុន ដោយ អាយ អេស អាយ បានយកឈ្នះ អង្គរថាយហ្គឺរ ដោយ លទ្ធផល ៧-១ ។ 

ទោះបីជា អាយ អេស អាយ មិនទាន់ ស្គាល់ជ័យជម្នះក្នុងរដូវថ្មីក៏ពិតមែន ប៉ុន្តែប្រធានក្លឹប អាយ អេស អាយ ដង្កោ លោក កាំង សេន នៅតែពោលពាក្យលើកទឹកចិត្ត ទៅកាន់ក្រុមក៏ដូចជាអ្នកគាំទ្រ ដោយលោកបានលើកឡើងថា ថាការចាញ់នីមួយៗ ធ្វើឲ្យក្រុមរួមគ្នាជាងមុន ស្មារតីក្រុមកាន់តែខ្លាំង។ អ្នកគាំទ្រដំរីជ័យកាន់តែស្មោះ។ ទាំងអ្នកគាំទ្របាល់ទាត់ទូទៅក៏ចាប់ផ្តើមគាំទ្រក្រុម ដោយពួកគេអាចដឹងពីចិត្តស្រឡាញ់បាល់ទាត់ និងការខិតខំរបស់ក្រុម។ 

   រូបភាព៖ ហ្វេសប៊ុក លោក កាំង សេន 

ដូច្នេះ សូមរងចាំមើល ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគសប្ដាហ៍ទី៧នេះ  ថាតើក្រុមអាយអេសអាយ ឬ ឡាយហ្វ ដែលអាចរកជ័យជម្នះ លើកដំបូង ឱ្យក្រុមនិងអ្នកគាំទ្ររបស់ខ្លួន ?

ISI and LIFE FC SIHANOUKVILLE Have Not Earned Points in CPL

Admin
30 Sep 2025 08:38
299

ISI DANGKOR SENCHEY (ISI) and LIFE FC SIHANOUKVILLE (SHV) have not earned points in week 6 of the 2025/26 Cambodian Premier League. After six weeks of intense competition, both teams continue to suffer defeats from their opponents.
 
According to the current standings of the Cambodian Premier League, week 6, SHV are in 10th place, while ISI sit in 11th, with both teams still yet to earn any single point.

LIFE FC SIHANOUKVILLE conceded 10 goals, while ISI conceded 14. ISI against Angkor Tiger was that ISI conceded 8 goals. This almost seemed like payback, as ISI had defeated Angkor Tiger 7-1 in the previous season.


 
Although ISI has not yet tasted victory, ISI Dangkor Senchey’s club president, Mr. Kang Sen, continues to encourage team and supporters. He stated that each defeat brings the team closer together and strengthens their spirit. The Domrey Chey fans are becoming even more loyal, and even general football supporters have started to support the team, recognizing the team passion for football and their relentless efforts.

Photo: Facebook Mr. Kang Sen

So, let's wait and see in this Week 7 Cambodian Premier League which team will claim their first victory—ISI or LIFE FC SIHANOUKVILLE—bringing joy to their team and supporters?