ព្រះខ័នរាជស្វាយរៀង រក្សាកំណត់ត្រាឈ្នះ និង Clean-sheets មិនរបូតគ្រាប់បាល់ទាល់តែសោះគិតត្រឹមសប្ដាហ៍ទី៤!
ព្រះខ័នរាជស្វាយរៀង នៅតែធ្វើបានល្អក្នុងការប្រកួតក្រៅដីដោយបានយកឈ្នះ ម្ចាស់ផ្ទះ វិសាខា ដោយលទ្ធផល ២ទល់០ នាកីឡដ្ឋានព្រីនស៍ កាលពីយប់មិញនេះ ។

២គ្រាប់របស់ព្រះខ័នរាជស្វាយរៀងរកបានដោយកីឡាករ TAKASHI ODAWARA នៅនាទីទី ៦៧ និង ខ្សែប្រយុទ្ធ PEPRAH KWAME នៅនាទីទី ៩០+២ ។

ក្រោយពីបញ្ចប់ការប្រកួតយប់មិញនេះធ្វើឱ្យព្រះខ័នរាជស្វាយរៀងរក្សាកំណត់ត្រាឈ្នះ ជាប់គ្នា ពោលគឺ៤ប្រកួតឈ្នះទាំង ៤ប្រកួត ដោយឈ្នះទៅលើ ណាហ្គាវើលដ៍ ៣ទល់០ ឈ្នះ អង្គរថាយហ្គឺរ ៣ទល់០ ឈ្នះ បឹងកេត ៣ទល់០ និងឈ្នះ វិសាខា ២ទល់០ និងរក្សាសំណាញ់ទីមិនឱ្យគេសុតចូលសូម្បី១គ្រាប់ ។

គិតត្រឹមសប្ដាហ៍នេះ ព្រះខ័នរាជស្វាយរៀង នៅតែឈរកំពូលតារាង មាន ១២ពិន្ទុ តាមពីក្រោយដោយអង្គរថាយហ្គឺរ មាន ៩ពិន្ទុ លេខ៣ អឹមអូអាយ កំពង់ដេវ៉ា មាន ៧ពិន្ទុ លេខ៤ កងយោធពលខេមរភូមិន្ទ មាន ៦ពិន្ទុ និងលេខ៥ ភ្នំពេញក្រោន មាន ៥ពិន្ទុ៕

គួរអោយដឹងផងដែរថាសម្រាប់ ខេមបូឌានព្រីមៀរលីគ សប្តាហទី៥ នឹងប្រកួតចាប់ពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ចុងសប្តាហ៍នេះផងដែរ។
PKR Maintains Four-Game Clean Sheet Streak
Preah Khan Reach Svay Rieng (PKR) extended their impressive form with a 2-0 victory over home team Visakha at Prince Stadium on Saturday night, September 14, 2025.

Takashi Odawara opened the scoring in the 67th minute before striker Peprah Kwame scored the second goal in stoppage time (90+2).

The result means PKR have now won all four of their opening matches without conceding a single goal. Their winning run includes victories over Nagaworld (3-0), Angkor Tiger (3-0), Boeung Ket (3-0), and Visakha (2-0).

With 12 points from four matches, PKR sits firmly at the top of the Cambodian Premier League stading. Angkor Tiger followed in second with nine points, while MOI Kampong Dewa holds third with seven points. The Royal Cambodian Armed Forces and Phnom Penh Crown complete the top five with six and five points, respectively.

Week 5 of the Cambodian Premier League will take place this coming Friday and Saturday.

