CPL នឹងបន្ដការប្រកួតវិញនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ
ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៥/២៦ នឹងត្រឡប់មកវិញនៅចុងសប្ដាហ៍នេះ ពោលគឺចាប់ពីសៅរ៍ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ តទៅ។

នៅថ្ងៃសៅរ៍ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បងប្អូនអាចទៅទស្សនាបានចំនួនពីរប្រកួតគឺ ក្រុមអង្គរថាយហ្គឺ និង ក្រុម អាយ អេស អាយ ដង្កោសែនជ័យ នៅកីឡដ្ឋាន Akihiro Kato Stadium និង ក្រុមណាហ្គាវើលដ៍ ត្រូវទទួល ក្រុមអឹម អូ អាយ កំពង់ដេវ៉ា កីឡដ្ឋានកំពង់ស្ពឺ ។ ការប្រកួតទាំងពីរនេះ នឹងចាប់ផ្ដើមនៅម៉ោង ៦:00 នាទីល្ងាច ដូចគ្នា។ ចំណែកឯថ្ងៃអាទិត្យទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាការប្រកួត Big Match ប្រចាំសប្ដាហ៍រវាង វិសាខា និងព្រះខ័នស្វាយរៀង នៅកីឡដ្ឋានព្រីនស៍ និងមួយប្រកួតទៀតនោះគឺ ក្រុម បឹងកេត បើកទ្វារផ្ទះទទួលក្រុមមិនទាន់ស្គាល់ពាក្យថាចាញ់ កងយោធពលខេមរភូមិន្ទ នាពហុកីឡដ្ឋានជាតិអូឡាពិក ចំណែកឯមួយប្រកួតផ្សេងសម្រាប់សប្ដាហ៍ទី៤ នោះគឺ ក្រុមឡាយហ្វខេត្តព្រះសីហនុ និង ភ្នំពេញក្រោន នៅកីឡដ្ឋានឡាយហ្វ។ ការប្រកួតទាំងបីនេះ នឹងចាប់ពីម៉ោង ៦:០០ នាទីល្ងាច ដូចគ្នា។

គួរឱ្យដឹងផងដែរថា ឆ្លងកាត់ការប្រកួត៣សប្ដាហ៍កន្លងទៅ ព្រះខ័នស្វាយរៀង កំពុងឈរកំពូលតារាង មាន ៩ពិន្ទុពេញ តាមពីក្រោយលេខ២ ដោយអង្គរថាយហ្គឺរ មាន ៦ពិន្ទុ លេខ៣ កងយោធពលខេមរភូមិន្ទ មាន ៥ពិន្ទុ លេខ៤ វិសាខា មាន ៤ពិន្ទុ ស្មើរគ្នាជាមួយ អឹម អូ អាយ កំពង់ដេវ៉ា ស្ថិតនៅលេខ៥។
រង់ចាំមើលថា សប្ដាហ៍ទី៤ នេះនឹងមានអ្វីកើតឡើងបន្ដទៀត សូមរង់ចាំតាមដានទាំងអស់គ្នា ៕

CPL Return This Weekend
The 2025/26 Cambodian Premier League returns this weekend, starting on Saturday, Sep 13, 2025. Two matches are set for Saturday evening: Angkor Tiger vs ISI Dangkor Senchey at Akihiro Kato Stadium and Nagaworld vs MOI Kompong Dewa at Kompong Speu Stadium. Both games will kick off at 6:00 PM.

On Sunday, September 14, fans can enjoy three more matches. The highlight is the Match of the Week between Visakha and Preah Khan Reach Svay Rieng at Prince Stadium. Meanwhile, Boeung Ket will face Royal Cambodian Armed Forces (RCAF) at the Olympic National Stadium, and LIFE FC Sihanoukville will face Phnom Penh Crown at Life Stadium. All matches will also start at 6:00 PM.

After three weeks of play, Preah Khan Reach Svay Rieng lead the standings with 9 points, followed by Angkor Tiger with 6 points. RCAF are in third place with 5 points, while Visakha and MOI Kompong Dewa share fourth place with 4 points each.
Week 4 promises exciting football and the chance for teams to climb higher in the table.


