logo

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 ពាក់កណ្ដាលសប្ដាហ៍នេះ

Admin
01 Sep 2025 08:06
451

កម្ពុជានឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ នៃពានរង្វាន់ជើងឯក​យុវជន​អាយុក្រោម ២៣ឆ្នាំ ប្រចាំទ្វីប​អាស៊ីវគ្គជម្រុះ AFC U23 Asian Cup Saudi Arabia 2026 ​ ដែលចាប់​ផ្តើមពី​ថ្ងៃទី៣ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ ដោយកម្ពុជា ស្ថិតនៅពូល G ជាមួយក្រុម U23 អ៊ីរ៉ាក់, អូម៉ង់ និងប៉ាគីស្ថាន ។

 

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ត្រូវប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ អូម៉ង់ វេលាម៉ោង ៧:០០​យប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ ប្រកួតទី២ ត្រូវតទល់ជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ប៉ាគីស្ថាន ថ្ងៃទី០៦ ខែកញ្ញា និងប្រកួតចុងក្រោយត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ អ៊ីរ៉ាក់ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។

 

គួរឱ្យដឹងផងថា ការប្រកួតវគ្គជម្រុះនេះនឹងប្រមូលផ្តុំទៅដោយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ ចំនួន ៤៤ក្រុម ដោយចែកចេញជា ១១ពូល។ ក្រុមដែល​មាន​ចំណាត់​ថ្នាក់ លេខ១ ក្នុងពូលនីមួយៗ និងក្រុមក្រុម​លេខ២ ល្អចំនួន៤ក្រុម នឹងឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត នាឆ្នាំ២០២៦៕

Cambodia will Host AFC U23 Asian Cup Saudi Arabia 2026 Qualifier

Admin
01 Sep 2025 08:06
451

Cambodia will host the AFC U23 Asian Cup Saudi Arabia 2026 Qualifier from September 3 to 9, 2025, at the National Olympic Stadium in Phnom Penh. The Cambodian U23 National Team has been drawn into Group G alongside Iraq, Oman, and Pakistan.

The U23 Cambodian National Team will face Oman in the first match at 7:00 PM on September 3, 2025. Their second fixture will be against Pakistan on September 6, 2025, before concluding the group stage against Iraq on September 9, 2025.

The qualifier feature 44 national under-23 teams, divided into 11 groups. The top team from each group and the four best second-placed teams will advance to the final tournament in Saudi Arabia in 2026.