ខេមបូឌានព្រីមៀរលីគ បង្ហាញវត្តមានលើឆាកអន្តរជាតិ AFC

Admin
28 Aug 2025 16:13
840

តំណាងអាជ្ញាបណ្ណក្លឹប និងនាយកគ្រប់គ្រងទូទៅ នៃខេមបូឌានព្រីមៀរលីគ បានចូលរួមសិក្ខាសាលាបាល់ទាត់អាជីព AFC 2025 ដែលមានរយៈពេលបីថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

នៅថ្ងៃទី២៨ ខែសីហា នៃកម្មវិធីសិក្ខាសាលានេះ នាយកគ្រប់គ្រងទូទៅ នៃខេមបូឌានព្រីមៀរលីគ លោក Peter Koo មានឱកាសចែករំលែកអំពីលីគកំពូលកម្ពុជា ដល់តំណាងលីគទូទាំងទ្វីបអាស៊ី     រួមទាំងសមាជិកនៃគណៈកម្មាធិការកីឡាបាល់ទាត់អាជីព AFC, តំណាង FIFA និង CONCACAF, និងភ្ញៀវពិសេសដូចជា Rebekah Stott ដែលជាម្ចាស់ពានរង្វាន់ AFC Women's Champions League 2024-2025 ផងដែរ។

លោក Peter Koo បានលើកឡើងថា៖ «ខ្ញុំអាចចែករំលែកអំពីមោទនភាពនៃបាល់ទាត់របស់កម្ពុជា Cambodian Development League និងអនាគតរបស់លីគកំពូលកម្ពុជា ជាមួយអន្តរជាតិ។ លីគកម្ពុជាត្រូវបានពិភពលោកកត់សម្គាល់និងឱ្យតម្លៃមួយកម្រិតបន្ថែមទៀត។ ពួកយើងបានបង្ហាញថា CPL ជាលីគដ៏សំខាន់មួយសម្រាប់ AFC ។ ពួកយើងពិតជាអរគុណណាស់ចំពោះការជឿទុកចិត្ត ជំនួយ និងការគាំទ្រជាបន្តបន្ទាប់របស់ AFC »។

បើយោងតាមគេហទំព័រផ្លូវការ AFC កម្មវិធីសិក្ខាសាលានេះ មានសមាជិកចូលរួមប្រមាណជា១០០នាក់ ដែលធ្វើដំណើរមកពីទូទាំងទ្វីបអាស៊ី។  សិក្ខាសាលានេះ បានបង្ហាញអំពីជំពូកថ្មីនៃការប្រកួតរបស់ក្លឹបនៅ AFC អមដោយទិដ្ឋភាពទូទៅនៃទិដ្ឋភាពបាល់ទាត់អាជីពនៅទូទាំងអាស៊ី និងការពិភាក្សាលើផែនទីបង្ហាញផ្លូវនៃអាជ្ញាបណ្ណក្លឹបបាល់ទាត់អាជីពផងដែរ៕ 

 

 

Cambodian Premier League Is On AFC Stage

Admin
28 Aug 2025 16:13
840

The representative of club licensing and the General Manager of the Cambodian Premier League have joined the AFC Professional Football Seminar 2025 from August 26 to 28, 2025, in Kuala Lumpur, Malaysia.
 
On day 3 of the seminar, Mr. Peter Koo, the General Manager of the Cambodian Premier League, had the opportunity to share about the Cambodian League with league representatives across Asia, including members of the AFC Professional Football Committee, FIFA and CONCACAF representatives, and special guest Rebekah Stott, the AFC Women's Champions League 2024/25 MVP.

Mr. Peter Koo said, “I was able to confidently share about the pride of Cambodian football, our Development League, and our future. Globally, we are noticed and respected, and we have shown that we are an important league to the AFC. We are so grateful for the trust, help, and continuous support of the AFC“.

According to the official AFC website, over a hundred people from all over Asia attended the event. The seminar started with a presentation on the new chapter of AFC club competitions, followed by an overview of the professional football landscape across Asia and a discussion on the club licensing roadmap.