ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ២០២៥/២៦ នឹងសម្រាកពីរសប្ដាហ៍កំឡុង FIFA DAY

Admin
26 Aug 2025 12:03
529

ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគរដូវកាល ២០២៥/២៦ នឹងសម្រាកពីរសប្ដាហ៍ កំឡុង FIFA DAY ពោលគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ នឹងបន្តការប្រកួតសប្ដាហ៍ទី៤ វិញ នៅថ្ងៃសៅរ៍ ទី១៣ និង ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ 

គួរឱ្យដឹងថា គិតត្រឹមសប្ដាហ៍ទី៣ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ក្លឹបព្រះខ័នរាជស្វាយរៀងរកបាន៩ពិន្ទុ ដោយឆ្លងកាត់៣ប្រកួត។ តាមពីក្រោយដោយក្លឹប អង្គរថាយហ្គឺរមាន៦ពិន្ទុ ឆ្លងកាត់៣ប្រកួតដូចគ្នា។  ចំណែក ក្លឹបកងយោធពលខេមរភូមិន្ទ មាន៥ពិន្ទុ ប្រកៀកប្រកិតជាមួយក្លិបអង្គរថៃហ្គឺ។ ដោយឡែក ក្លឹប អឹម អូ អាយ កំពង់ដេវ៉ា, វិសាខា, ណាហ្គាវើលដ៍, និងបឹងកេត  មាន៤ពិន្ទុ ក្នុងដៃដោយឆ្លងកាត់ ៣ប្រកួតដូចគ្នា។ 

ចំណែក ក្លឹបគិរីវង់សុខសែនជ័យរកបាន៣ពិន្ទុ និងក្លឹបសិង្ហក្រហមភ្នំពេញក្រោនរកបាន ២ពិន្ទុ ។ ចំណែក ក្លឹបឡាយហ្វ ខេត្តព្រះសីហនុ និងអាយ អេស អាយ ដង្កោសែនជ័យ មិនទាន់រកបានមួយពិន្ទុនៅឡើយទេ ក្នុងចំណោមពីរប្រកួតរបស់ខ្លួន។ 

សូមចូលរួមទស្សនា ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជាទាំងអស់គ្នា នៅសប្ដាហ៍ទី៤ តទៅ ដែលត្រលប់មកវិញបន្ទាប់ពីសម្រាកពីរសប្ដាហ៍កំឡុង FIFA DAY ៕

2025/26 CPL Pauses Two Weeks During FIFA Day

Admin
26 Aug 2025 12:03
529

The 2025/26 Cambodian Premier League will take a two-week break during the FIFA Day, which is September 1 to 9, 2025. The league will resume with Week 4 matches on Saturday, September 13, and Sunday, September 14, 2025.

In week 3 of the 2025/26 Cambodian Premier League, Preah Khan Reach Svay Rieng FC earned nine points with three matches. Followed by Angkor Tiger, which has 6 points also with 3 matches. Royal Cambodian Armed Forces FC earn 5 points with 3 matches. MOI Kompong Dewa FC, Visakha, Nagaworld, and Boeung Ket have 4 points in hand with the same 3 matches.

Kirivong Sok Sen Chey earned 3 points, and Phnom Penh Crown earned 2 points. Meanwhile, Life FC Preah Sihanouk and ISI Dangkor Senchey have yet to earn a point from their two matches.

In Week 4, after the two-week FIFA Day break is over, fan please make sure to watch every Cambodian Premier League game.