វីរៈ ដារ៉ា រក្សាសំណាញ់២ ប្រកួតជាប់គ្នា ខណៈដែល Patrick Robson សុតបាន៣គ្រាប់ ឱ្យព្រះខ័នរាជស្វាយរៀង
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ សប្ដាហ៍ទី២ បានបញ្ចប់រួចរាល់ហើយកាលពីថ្ងៃអាទិត្យកន្លងទៅ ក្នុងនោះកីឡាកររបស់ព្រះខ័នរាជស្វាយរៀង ២រូបកំពុងតែធ្វើបានល្អ និងជួយក្រុមបានច្រើនផងដែរ។

កីឡាករ ២រូបនោះមាន កីឡាករអ្នកចាំទី វីរៈ ដារ៉ា ២ប្រកួត បង្ហាញខ្លួន ១៨០នាទីពេញ បិទសំណាញ់ទីមិនឱ្យគូប្រកួតសុតចូល ទាំង២ប្រកួត កំណត់ត្រា ១០០ភាគរយ តែម្ដង ដោយរូបគេបិទ ៣ទល់០ ជាមួយ ណាហ្គាវើលដ៍ និងបិទ ០ទល់៣ ជាមួយអង្គរថាយហ្គឺរ។

និងម្នាក់ទៀតគឺ ខ្សែប្រយុទ្ធប្រស៊ីល អាយុ ២៧ឆ្នាំ ចំណូលថ្មី Patrick Robson de Souza Monteiro ដែល២ប្រកួតកន្លងទៅ លេងបាន ១៧០នាទី សុតបាន ៣គ្រាប់ ដោយរូបគេរកបាន២គ្រាប់ទល់នឹងណាហ្គាវើលដ៍ និង ១គ្រាប់ ទល់នឹងអង្គរថាយហ្គឺរ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម មិន រតនៈ ១គ្រាប់ ហើយរូបគេកំពុងកាន់កាប់ដំណែងអ្នកសុតបញ្ចូលទីបានច្រើនជាងគេផងដែរ។

គួរឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី២ នេះ ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង មាន ៦ពិន្ទុ មានគ្រាប់បាល់ចំណេញ៦គ្រាប់៕
Vireak Dara kept a clean sheet for two matches, while Patrick Robson scored 3 goals for PKR
Week 2 of the 2025/26 Cambodian Premier League finished last Sunday. Two Preah Khan Reach Svay Rieng players played very well and helped their team perform well on the pitch as well.

Goalkeeper Vireak Dara, one of the two players, played the entire 180 minutes across two games and allowed no goals while maintaining a perfect clean sheet. He contributed to the team's victories against Angkor Tiger and Nagaworld, both of which were 3-0.

The other player is 27-year-old Brazilian striker Patrick Robson de Souza Monteiro. He played 170 minutes over two matches, scoring 2 goals against Nagaworld and 1 goal against Angkor Tiger. He also assisted his teammate, Min Rathanak, in scoring 1 goal. Patrick Robson de Souza Monteiro is currently the top scorer of the league.

In week 2, Preah Khan Reach Svay Rieng is at the top of the league table with 6 points and a goal difference of 6 plus.


