ខេមបូឌាបព្រីមៀរលីគ ២០២៥/២៦ សប្ដាហ៍ទី២នេះ កាន់តែជក់ចិត្តខ្លាំង!

Admin
15 Aug 2025 04:49
469

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ បានឈានចូលដល់សប្ដាហ៍ទី២ នៅចុងសប្ដាហ៍នេះ ជាមួយការប្រកួតដ៏ស្វិតស្វាញ សម្រុករកគ្រាប់បាល់ រៀងៗខ្លួន។

សម្រាប់គូ Super Saturday ក្រុមកំពូលតារាង អង្គរថាយហ្គឺរ ទទួលក្រុមភ្ញៀវការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ដែលកំពុងឈរក្នុងតារាងចំណាត់ថ្នាក់លេខ២ កាលពីប្រកួតក្នុងសប្ដាហ៍ទី១ ដែលការប្រកួតសប្តាហ៍ថ្មីនេះ ធ្វើឡើងនៅកីឡដ្ឋាន អាគីហីរ៉ូ កាតុ ក្នុងទឹកដីនៃខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៦:០០នាទីល្ងាច ។
 
ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ក្រោមការដឹកនាំដោយលោក Yasunaga ប្រើប្រាស់ទម្រង់ ៣-៥-២  ធ្វើឱ្យកក្រើកសប្ដាហ៍ទី១ ដោយសុតបញ្ចូលទីគូប្រកួត អឹមអូអាយ កំពង់ដេវ៉ា រហូតដល់៦គ្រាប់ ដែលក្រុមអង្គរថាយហ្គឺរ មានភាគរយ គ្រប់គ្រងបាល់បានត្រឹមតែ ៣៩% សុត ១៦ជើង ចំគោលដៅ ៩ជើង និងកាតលឿង ២ ឈរកំពូលតារាង ចំណែកឯក្រុមភ្ញៀរ ព្រះខ័នរាជស្វាយរៀងនៅតែបន្ដភាពខ្លាំងរបស់ខ្លួន ក្រោមការដឹកនាំដោយលោក McConkey ប្រើប្រាស់ទម្រង់ ៤-៣-២-១ គ្រប់គ្រងបាល់បានរហូតដល់ ៥៧% សុត ១៧ជើង ចំគោលដៅ ៧ជើង រកគ្រាប់បាល់បាន ៣គ្រាប់ និងកាតលឿង ១ លើក្រុមណាហ្គាវើលដ៍នា ពហុកីឡដ្ឋានជាតិ មរតកតេជោ។

សូមរង់ចាំមើលថាតើអង្គរថាយហ្គឺរអាចរកជ័យជម្នះលើ ព្រះខ័នរាជស្វាយរៀង បានដែរឬទេ?

គួរឱ្យដឹងផងដែរថា ក្រៅពីជំនួប អង្គរថាយហ្កឺរ នឹង ព្រះខ័នរាជស្វាយរៀង ក៏បាន៤គូផ្សេងៗទៀតផងដែររួមមាន៖ គីរីវង់សុខសែនជ័យ ទទួល អឹមអូអាយ កំពង់ដេវ៉ា វេលាម៉ោង ៣:៤៥ នាទីរសៀល ថ្ងៃសៅរ៍ ស្អែកនេះ, បឹងកេត ទទួល ភ្នំពេញក្រោន វេលាម៉ោង ៦:០០ នាទីល្ងាច ថ្ងៃអាទិត្យ, ណាហ្គាវើលដ៍ ទទួល កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៦:០០ នាទីល្ងាច ថ្ងៃអាទិត្យ និង១គូចុងក្រោយ វិសខា ទទួល ឡាយហ្វ ខេត្តព្រះសីហនុ វេលាម៉ោង ៦:០០ នាទីល្ងាច ថ្ងៃអាទិត្យដូចគ្នាផងដែរ៕

សូមទៅចូលរួមទស្សន៍លេងទាំងអស់គ្នានៅក្នង Mini app របស់ CPL Play ទាំងអស់គ្នា ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន ពី CPL។

Week 2 of the Cambodian Premier League 2025/26 is more exciting

Admin
15 Aug 2025 04:49
469

In the super match of week 2, the home team Angkor Tiger will face the away team Preah Khan Reach Svay Rieng FC, which is the number 2 in the current standing. The two will face each other at the Akihiro Kato Stadium, Siem Reap, on Saturday, 16, 2025, at 6 PM.


 
The home team, Angkor Tiger, headed by coach Yasunaga, used a 3-5-2 tactic, which was surprising for fans. This tactic led to Angkor Tiger beating MOI Kompong Dewa 6-3 with 39% ball possession, 16 shots with 9 on target, and 2 yellow cards. Away team Preah Khan Reach Svay Rieng head coach McConkey used the 4-3-2-1 tactic to lead his team to have 57% ball possession, 17 shots with 7 on target, and a score of 2 goals and one yellow card.
 
Let's wait and see if Angkor Tiger can defeat Preah Khan Reach Svay Rieng? 


 
In addition to the match between Angkor Tiger and Preah Khan Reach Svay Rieng, there are also four other matches: Kirivong Sok Sen Chey faces MOI Kompong Dewa on Saturday at 3:45 PM. Boeung Ket faces Phnom Penh Crown at 6 PM on Sunday. Nagaworld faces the Royal Cambodian Armed Forces at 6 PM on Sunday; in the last match, VISAKHA faces LIFE FC SHV at 6 PM on Sunday as well.