ខេមបូឌានព្រីមៀរលីគនឹងនាំយកមូលនិធិ CPL Cares Foundation ចែកជូនដល់ជនភៀសសឹក នៅថ្ងៃស្អែកនេះ !

Admin
11 Aug 2025 14:23
583

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងនាំយកមូលនិធិ CPL Cares Foundation ដែលបានមកការប្រកួតគ្រុឌខេមបូឌានស៊ូភើខាប់ កាលពីសប្ដាហ៍កន្លងទៅ ចែកជូនបងប្អូនជនភៀសសឹកដោយសារបញ្ហានាពេលថ្មីៗនេះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំនួន២ខេត្ត គឺខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

 

យុទ្ធនាការ CPL Cares លីគកំពូលកម្ពុជា បានចាប់ផ្តើមគំនិតផ្តួចផ្តើមផ្សព្វផ្សាយមនុស្សធម៌ ដើម្បីជួយដល់គ្រួសារដែលផ្លាស់ទីលំនៅដោយកាលៈទេសៈបច្ចុប្បន្ន ក្រោមពាក្យស្លោកដ៏កក់ក្តៅ “ដើម្បីគ្រួសារយើង” ហើយចំនួនទឹកប្រាក់ដែលយើងទទួលបានរហូតដល់ ៧៦,០០០,០០០រៀល ដែលបានមកពីប្រាក់ចំណូលពី CPL ក្នុងការលក់សំបុត្រក្នុងការប្រកួតគ្រុឌខេមបូឌានស៊ូភើខាប់ចំនួន ៨,០០០ដុល្លារ ពីការបរិច្ចាគប្រាក់ចំណូលពីការលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ថ្ងៃប្រកួតចំនួន ៨,០០០ដុល្លារ និងប្រាក់រង្វាន់ជ័យលាភី របស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ចំនួន ៣,០០០ដុល្លារ ផងដែរ។

 

សម្រាប់ថវិការដែលទទួលបានទាំងអស់នេះ ក្រុមការងារក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានទិញជាសម្ភារ៖ប្រើប្រាស់ ដូចជា តង់ មុង ភួយ ធូបមុស អង្ករ មី និងសាច់ក្រៀមក្រោះ ផ្សេងៗទៀត ដើម្បីផ្តល់ជូន ទៅកាន់ក្រុមគ្រួសារ បងប្អូនជនភៀសសឹក ដោយសារបញ្ហានាពេលថ្មីៗនេះនៅតាមបន្ទាត់ព្រំដែនកម្ពុជាដែលមានទីតាំងស្ថិតនៅ វត្តភ្នំកំបោរ ភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យ និងមួយផ្នែកទៀតសម្រាប់បងប្អូនជនភៀសសឹកនៅខេត្តសៀមរាប​ផងដែរ។


សូមជម្រាបផងដែរថា ក្រុមការងារខេមបូឌានព្រីមៀរលីគ នឹង​ចេញដំណើរទៅខេត្តឧត្តរមានជ័យដើម្បីយកសម្ភារ:ក៏ដូចជាថវិការចែកជូនជនភៀសសឹក នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ និងចែកជូនបងប្អូនអ្នកសៀមរាប នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ៕

The Cambodian Premier League, through the CPL Cares foundation, will bring relief support to displaced families tomorrow

Admin
11 Aug 2025 14:23
583

The Cambodian Premier League, through its CPL Cares Foundation, which receives funding from the Krud Cambodian Super Cup 2025, will provide relief support to the displaced families in two provinces, including Siem Reap and Oddar Meanchey. 

The Cambodian Premier League, through the CPL Cares Campaign, initiated the CPL Cares Foundation to help people with the slogan ` "For Our Family." The fund has risen to about 76 million riels, which is about $19,000. The $19,000 included the donation from the Krud Cambodian Super Cup 2025 itself ($8 000), the Vattanac beverages ($8,000), and Preah Khan Reach Svay Rieng, which won the prize within of $3,000 as well. 

All the money that gets from fund raising. The Cambodian Premier League has used to buy some relief support such as rice, food, noodle, tent, mosquito net, blanket, incense stick. All the relief support will provide to displaced families in Siem Reap and Oddar Meanchey. 

The Cambodian Premier League staff will depart from Phnom Penh on August 12 for Siem Reap and Oddar Meanchey. On August 13 and 14, 2025, we will provide relief support to displaced families in both provinces.