CPL សហការជាមួយ StadiumX បង្កើតកម្មវិធី «CPL Play» សម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានសហការជាមួយ StadiumX បង្កើតនិងដាក់ដំណើរការជាផ្លូវការនូវកម្មវិធី "CPL PLAY" ដែលជាស្ពានសម្រាប់ភ្ជាប់ អ្នកគាំទ្រនិងវិស័យបាល់ទាត់នៅកម្ពុជា ។ CPL PLAY គឺជាវេទិកាធីជីថលមួយនៅក្នុងកម្មវិធីតេឡេក្រាម ដែលកម្មវិធីនេះអាចផ្សារភ្ជាប់អ្នកគាំទ្រនិងវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា មួយកម្រិតបន្ថែមទៀត។
លក្ខខណ្ឌលេង និង ការប្ដូរយករង្វាន់ របស់ CPL PLAY
អ្នកគាំទ្រត្រូវតែចុះឈ្មោះ និងទិញកាតក្នុង CPL PLAY ដើម្បីចូលរួម ដោះសោដើម្បីចូលលេងហ្គេម និងបញ្ចូលទៅក្នុងការចាប់រង្វាន់ប្រចាំសប្តាហ៍។ អ្នកលេងដែលទស្សន៍ទាយត្រឹមត្រូវនឹងទទួលបានផ្កាយ ហើយផ្កាយទាំងអស់នេះត្រូវបានរក្សាទុក ដើម្បីប្តូរយករង្វាន់។ អ្នកដែលចុះឈ្មោះដំបូង នឹងមានឱកាសទទួលបានរង្វាន់ធំរួមមាន iPhone 16 Pro មួយគ្រឿង Samsung A16 និងស្មាតហ្វូន Oppo។

ចំពោអ្នកគាំទ្រ ដែលចូលលេងដែលប្រមូលផ្កាយ 70,000 អាចប្ដូរយកកុំព្យូទ័រយួរដៃមួយគ្រឿង ខណៈផ្កាយ 50,000 ទទួលបានទូរទស្សន៍ឆ្លាតវៃ 4K ហើយផ្កាយ 30,000 អាចប្តូរបានថេប្លេតមួយ។ ចំណែកផ្កាយ 25,000 អ្នកគាំទ្រទទួលបានកង់មួយ; ផ្កាយ 20,000 ទទួលបាន AirPods Pro ។ ការប្រមូលផ្កាយចំនួន 10,000 នឹងទទួលបានបាល់ប្រកួត។ ទន្ទឹមនឹងនេះដែរអ្នកដែលប្រមូលបានផ្កាយ 3,000 អាចប្ដូរយកអាវក្លឹបដែលបានចុះហត្ថលេខាដោយកីឡាករ និង 2,000 ផ្កាយអាចប្ដូរយកការទស្សនាការប្រកួតខេមបូឌានព្រីមៀរលីគពេញមួយរដូវកាល ។
សម្រាប់ប្រាក់ចំណូលដែលទទួលបានពីកម្មវិធី CPL PLAY នឹងត្រូវបែងចែកទៅកាន់ភាគីពាក់ព័ន្ធរួមមាន ៤០ ភាគរយសម្រាប់ចំណាយលើរង្វាន់របស់អ្នកគាំទ្រ, ១៥ សម្រាប់ការចាប់រង្វាន់ ប្រតិបត្តិការងារ និងពន្ធ, ១៥ ភាគរយបែងចែកទៅដល់កីឡាករ ១២ ភាគរយទៅដល់ក្លិប, ១២ ភាគរយសម្រាប់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និង ៦ ភាគរយផ្សេងទៀតសម្រាប់ StadiumX។

បើតាម នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ លោក Peter Koo មានគោលបំណងសំខាន់ៗជាច្រើនក្នុងការបង្កើតកម្មវិធីនេះ គឺដើម្បីអោយអ្នកគាំទ្រ ទទួលបានអ្វីដែលថ្មីដែលទាក់ទងនឹងកីឡាបាល់ទាត់ និងនាំយកវិស័យបាល់ទាត់ ឱ្យកាន់តែជិតសិទ្ធជាមួយពួកគេ។ «កម្មវិធី CPL PLAY មានអត្ថន័យលើសពីការទទួលរង្វាន់ ប៉ុន្តែគឺជាការផ្សារភ្ជាប់គ្នារវាងអ្នកគាំទ្រនិងកីឡាករដែលពួកគេស្រលាញ់ និង គាំទ្រ » លោក. Peter Koo បាននិយាយដូច្នេះ៕


CPL joins hands with StadiumX and launches «CPL PLAY» for fans across
Cambodia On August 5, 2025, the Cambodian Premier League (CPL) collaborated with StadiumX to create and officially launch the "CPL PLAY" program, a bridge to connect fans and the football industry in Cambodia. CPL PLAY is a digital platform on Telegram that connects fans and the football industry in Cambodia.
Terms and conditions of play and prize redemption
CPL Play allows supporters to register, purchase cards, and unlock access to football-related games and weekly prize draws. Fans who correctly predict match outcomes will earn stars, which can be collected and exchanged for attractive rewards, including the iPhone 16 Pro, Samsung A16, and OPPO smartphones.

Higher star collectors can redeem grand prizes such as laptops (70,000 stars), 4K smart TVs (50,000), tablets (30,000), bicycles (25,000), and AirPods Pro (20,000). Fans with 10,000 stars can receive an official match ball, while 3,000 and 2,000 stars unlock signed club jerseys and full-season CPL match tickets, respectively.
The revenue from the CPL PLAY will be distributed to the relevant stakeholder as follows: 40% for fan rewards, 15% for lucky draws, operations, and taxes, 15% for players, 12% for clubs, 12% for the Cambodian Premier League, and the remaining 6% for StadiumX.

According to the General Manager of the Cambodian Premier League, Peter Koo, the main purpose of creating this app is for fans to get new things related to football and bring the football industry closer to them. "The CPL PLAY program is more than just a prize; it's a connection between fans and the players they support," said Peter Koo.


