សូមអរគុណដល់អ្នកគាំទ្រទាំងអស់នៃ ពានរង្វាន់ គ្រុឌខេមបូឌានស៊ូបភើខាប់ ឆ្នាំ២០២៥

Admin
04 Aug 2025 09:50
775

ជាផ្នែកមួយនៃយុទ្ធនាការ CPL Cares (www.cpl-cambodia.com/cplcares) លីគកំពូលកម្ពុជា បានចាប់ផ្តើមគំនិតផ្តួចផ្តើមផ្សព្វផ្សាយមនុស្សធម៌ ដើម្បីជួយដល់គ្រួសារដែលផ្លាស់ទីលំនៅដោយកាលៈទេសៈបច្ចុប្បន្ន ក្រោមពាក្យស្លោកដ៏កក់ក្តៅ “ដើម្បីគ្រួសារយើង”។

សូមអរគុណដល់ក្រុមហ៊ុន Vattanac Brewery ចំពោះការប្តេជ្ញាចិត្ត និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ខណៈដែលបានបរិច្ចាគប្រាក់ចំនួន 8,000 ដុល្លារពីប្រាក់ចំណូលថ្ងៃប្រកួតនៃព្រឹត្តិការណ៍ Krud Cambodian Super Cup 2025 ហើយនឹងផ្តល់ជំនួយបន្ថែមទៀតជាមួយនឹងការបរិច្ចាគផលិតផល V-Active Water សម្រាប់គ្រួសារដែលផ្លាស់ទីលំនៅ។

យើងមានមោទនភាពក្នុងការចែករំលែកថា ប្រាក់ចំណូលពីការលក់សំបុត្រចំនួន 8,000 ដុល្លារដែលបង្កើតដោយ CPL ពី Krud Cambodian Super Cup នឹងត្រូវបានបរិច្ចាគ — សរុបចំនួន $16,000 ចូលទៅក្នុងមូលនិធិ CPL Cares ដើម្បីជួយដោយផ្ទាល់ដល់គ្រួសារដែលរងផលប៉ះពាល់។

ក្នុងសកម្មភាពសប្បុរសធម៌ដ៏អស្ចារ្យនេះ ព្រះខ័នរាជស្វាយរៀង បានបរិច្ចាគប្រាក់រង្វាន់ ៣,០០០ ដុល្លារ ពីការឈ្នះពានរង្វាន់ Krud Cambodian Super Cup 2025 ដល់មូលនិធិ CPL Cares Foundation ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុដ៏មានអត្ថន័យនេះ។

ជាមួយនឹងមូលនិធិ CPL Cares Foundation ដែលប្រមូលបាន ក្រុមការងារ Cambodian Premier League នឹងធ្វើសេវាកម្មមនុស្សធម៌ដោយចុះទៅមើលមជ្ឈមណ្ឌលមនុស្សធម៌ដែលសមាជិកគ្រួសារដែលផ្លាស់ទីលំនៅ ហើយនឹងរៀបចំFootball Clinic និងផ្តល់ជំនួយសង្គ្រោះ/សម្ភារៈចាំបាច់ដល់ប្រជាពលរដ្ឋ។

លីគកំពូលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះអ្នកទាំងអស់ដែលបានបង្ហាញពីក្តីមេត្តា សាមគ្គីភាព និងការគាំទ្រ។ ការរួមចំណែករបស់អ្នកកំពុងធ្វើឱ្យស្ថានភាពពេលនេះ មានភាពខុសគ្នាយ៉ាងពិតប្រាកដ។

យើងរួមគ្នាជួយ ថែទាំ និងបម្រើគ្រួសារយើង»។ 

Thank You to All Supporters of the Krud Cambodian Super Cup 2025

Admin
04 Aug 2025 09:50
775

As part of the CPL Cares Campaign (www.cpl-cambodia.com/cplcares), the Cambodian Premier League has launched a humanitarian outreach initiative to support families displaced by the current circumstances under the heartwarming slogan, “For our Family.”

Thanks to Vattanac Brewery for their commitment and support to this initiative, as they have donated $8,000 from the match day revenue of the Krud Cambodian Super Cup 2025, and will provide further assistance with V-Active Water product donation for the displaced families. 

We are proud to share that $8,000 in ticket revenue generated by the CPL from the Krud Cambodian Super Cup will be donated—a total of $16,000 will be donated to the CPL Cares Foundation to directly aid the affected families.

In a remarkable act of generosity, Preah Khan Reach Svay Rieng FC has donated their $3,000 Champion Prize Money from winning the Krud Cambodian Super Cup 2025 to the CPL Cares Foundation, further contributing to this meaningful cause.

With the CPL Cares Foundation raised funds, the Cambodian Premier League team will conduct humanitarian service by visiting the humanitarian centers where displaced family members are located, and will hold football clinics and provide relief/essential supplies to the people. 

The Cambodian Premier League sincerely thanks all those who have shown compassion, solidarity, and support. Your contributions are making a real difference.

Together we will help, care, and serve our family."