Vattanac & CPL សហការគ្នាជួយថែរក្សាស្មៅនៅពហុកីឡដ្ឋានជាតិដើម្បី FFC...
ពហុកីឡដ្ឋានជាតិអូឡាំពិកបានធ្វើការជុសជុល និង ផ្លាស់ប្ដូរស្មៅពីសិប្បនិម្ម មកជាធម្មជាតិវិញ សម្រាប់ធ្វើការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ស្មៅខៀវស្រងាត់នាពហុកីឡដ្ឋានជាតិអូឡាំពិក បានមកពីការសហការគ្នារវាងក្រុមហ៊ុនវឌ្ឍនៈ និងក្រុមហ៊ុនខេមបូឌានព្រីមីលីគ ដោយក្រុមហ៊ុនវឌ្ឍនៈបានឧបត្ថម្ភម៉ាស៊ីនកាត់ និងសម្អាតស្មៅទំនើបមួយគ្រឿងដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារ ដែលធ្លាប់ប្រើប្រាស់ក្នុងទីលានកូនហ្គោល Vattanac Golf Resort ផងដែរ ជាមួយគ្នានេះក្រុមហ៊ុន CPL ក៏បានជួយជាពូជស្មៅ និង អ្នកជំនាញលើការថែទាំស្មៅ អញ្ចើញមកពីប្រទេសជប៉ុន លោក (Shoji Ikeda) ដែលមានបទពិសោធន៍ធ្វើទីលានស្មៅសម្រាប់ពហុកីឡដ្ឋានជាតិ Tokyo Olympics 2020 និងមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ JFA និងកីឡដ្ឋាន J.League ជាច្រើនផ្សេងទៀត។
គោលដៅសំខាន់ដែល Vattanac & CPL សហការគ្នាជួយថែរក្សាស្មៅនៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះគឺដើម្បីឱ្យក្លាយជាពហុកីឡដ្ឋានជាតិមានស្មៅដែលល្អជាងគេក្នុងតំបន់អាស៊ាន និងងាយស្រួលឱ្យកីឡាករបង្ហាញសមត្ថភាពបានកាន់តែល្អលើទីលាន។
ហើយក៏សម្រាប់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ងាយស្រួលប្រើប្រាស់ និងរៀបចំការប្រកួតនៅពហុកីឡដ្ឋាននេះ ឡើងវិញផងដែរ៕

