ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងរៀបចំកម្មវិធីវេទិកាអ្នកគាំទ្រ ឆ្នាំ២០២៥ នៅចុងខែកក្កដា នេះ!

Admin
23 Jul 2025 03:10
573

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងរៀបចំកម្មវិធីវេទិកាអ្នកគាំទ្រ ឆ្នាំ២០២៥ នៅរោងភាពយន្ដ លេជេន អូឡាំព្យា នាថ្ងៃទីពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ។

វេទិកាអ្នកគាំទ្រនេះក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងមានរៀបចំកម្មវិធីជាច្រើនរួមមាន៖ ការដើរបង្ហាញឯកសណ្ឋានប្រកួតផ្លូវការថ្មីរបស់ក្លិបទាំង១១, លេងហ្គេមដើម្បីឈ្នះរង្វាន់, ការបង្ហាញអំពីផែនការយុទ្ធសាស្រ្ដរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ, កម្មវិធីសំណេះសំណាលអំពីឆន្ទះរបស់ក្លិបសម្រាប់រដូវកាលថ្មី ជាមួយថ្នាក់ដឹកនាំក្លិបទាំង១១ និងមានការចែកកាដូអាវដោយកីឡាករទៅអ្នកគាំទ្រផងដែរ ។

គួរបញ្ជាក់ផងដែរ ការរៀបចំកម្មវិធីវេទិកាអ្នកគាំទ្រនេះដើម្បីផ្សព្វផ្សាយផែកការ បង្កើនឱ្យមានសិទ្ធស្នាល រវាងអ្នកគាំទ្រ និងក្លិប ក្នុងការប្រកួតជើងឯកខេមបូឌានព្រីមៀរលីគ (CPL) រដូវកាល ២០២៥-២៦ នឹងចាប់ផ្តើមសប្ដាហ៍ទី១ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ៕

CPL FAN Forum will be held on July 30, 2025

Admin
23 Jul 2025 03:10
573

The Cambodian Premier League (CPL) is excited to announce its upcoming CPL Fan Forum on July 30, 2025, at Olympia Mall.

The Cambodian Premier League Fan Forum will feature activities such as a fashion show unveiling the new jerseys from all 11 clubs, an exciting lucky draw, a presentation of the CPL Strategic Plan, club plane-sharing sessions, and a player gift giveaway for fans.

 The Cambodian Premier League aims to strengthen its connection with both fans and clubs as it prepares for the 2025–26 season, which is set to kick off on August 9, 2025.