គ្រុឌខេមបូឌានស៊ុបភើរខាប់ ឆ្នាំ២០២៥ ចាប់ផ្តើមនៅដើមខែក្រោយនេះ!

Admin
15 Jul 2025 02:46
819

ក្រុមម្ចាស់ជើងឯកខេមបូឌានព្រីមៀរលីគ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបគ្នាជាមួយក្រុមម្ចាស់ជើងឯក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ភ្នំពេញក្រោន ដើម្បីដណ្ដើមពានរង្វាន់ គ្រុឌខេមបូឌានស៊ូភើរខាប់ ឆ្នាំ២០២៥ ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងចូលរួមឧបត្ថម្ភដោយ គ្រុឌ នៅដើមខែក្រោយនេះ ។

 

ពានរង្វាន់គ្រុឌខេមបូឌានស៊ូភើរខាប់ ឆ្នាំ២០២៥ គ្រោងនឹងរៀបចំនៅថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ០៦:០០ នាទីល្ងាច នាពហុកីឡដ្ឋានជាតិ (អូឡាំពិក) ខណៈដែលសំបុត្រនឹងមានដាក់លក់ឆាប់នេះៗ ដែល តំបន់ A មានតម្លៃ ១០០០០ រៀល និង តំបន់ B មានតម្លៃត្រឹមតែ 4000 រៀលប៉ុណ្ណោះ ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានរៀបចំពានរង្វាន់ខេមបូឌានស៊ូភើរខាប់ នេះចំនួន ៣លើកកន្លងមកហើយ ដោយ

លើកទី១ ឆ្នាំ២០២២ ភ្នំពេញក្រោនជាម្ចាស់ជើងឯក

លើកទី២ ឆ្នាំ២០២៣ ភ្នំពេញក្រោនជាម្ចាស់ជើងឯក

លើកទី៣ ឆ្នាំ២០២៤ ព្រះខ័នរាជស្វាយរៀង ជាម្ចាស់ជើងឯក

រង់ចាំមើលថា តើលើកទី៤ ឆ្នាំ២០២៥នេះ ក្រុមណាម្ចាស់ជើងឯក ?

Krud Cambodian Super Cup 2025 is scheduled for August

Admin
15 Jul 2025 02:46
819

The Preah Khan Reach Svay Rieng FC, the champion of the Cambodian Premier League 2024/25, and the runner-up, Phnom Penh Crown FC, will face each other again at the Krud Cambodian Super Cup 2025.

The Krud Cambodia Super Cup 2025 is scheduled for Sunday, August 3rd, 2025, and starts at 6 PM at the Olympic National Stadium. The ticket is divided into two categories: zone A is 10,000 riel ($2.5), and zone B is 4000 riel ($1).

The Cambodian Super Cup was organized three times by the Cambodian Premier League, such as

First, in 2022, Phnom Penh Crown was the champion.

Second: In 2023, Phnom Penh Crown was the champion.

Third: 2024 Preah Khan Reach Svay Rieng was the champion.

So, wait and see which clubs will win the trophy​ in 2025