ការប្រកួតមិត្តភាពភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគឆ្នាំ២០២៥ ធ្វើឡើងនៅខេត្តសៀមរាប

Admin
03 Jul 2025 08:20
858

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងរៀបចំការប្រកួតបាល់ទាត់មិត្តភាពភាគីពាក់ព័ន្ធ ឬ CPL Stakeholders Friendly Match របស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៥នេះនឹងប្រព្រឹត្តិនៅថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ នាកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ នៃទឹកដីខេត្តសៀមរាប ចាប់ពីម៉ោង: 17:00 តទៅ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ក្រោមកិច្ចសហការគ្នារវាង ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ជាមួយនឹងក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយពីលីគកំពូលកម្ពុជា ទៅកាន់សាធារណជន អ្នកគាំទ្រ និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជាទាំងអស់ ឲ្យបានកាន់តែទូលំទូលាយ និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ផងដែរ។ ការរៀបចំការប្រកួតបាល់ទាត់មិត្តភាពនេះ គឺជាជំហានឆ្ពោះទៅដំណើរការអភិវឌ្ឍ លីគបាល់ទាត់កម្ពុជា ជាពិសេស ដើម្បីជាការរួមចំណែកផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍ខេត្តសៀមរាបកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

គួរឱ្យដឹងផងដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នេះជាលើកទី២ ហើយដែលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគរៀបចំឡើង ក្រោយការរៀបចំយ៉ាងជោគជ័យកាលពីឆ្នាំ២០២៤ ដោយមានការចូលរួមយ៉ាងច្រើន ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ អ្នកផលិតមាតិកា និងថ្នាក់ដឹកនាំក្លិបទាំងអស់នៅប្រទេសកម្ពុជា។ 

សូមបងប្អូនចូលរួមគាំទ្រឱ្យបានច្រើនកុះករទាំងអស់គ្នា៕ 

The CPL Stakeholders Friendly Match 2025 will be hosted in Siem Reap Province

Admin
03 Jul 2025 08:20
858


The Cambodian Premier League and Angkor Tiger join hands to organize the CPL Stakeholders Friendly Match 2025. It is scheduled for July 26, 2025, starting at 5 PM at Akihiro Kato Stadium. 

This friendly match will be joined by the governor of Siem Reap province, Prak Sophoan, professional players, presidents of clubs, and numerous relevant stakeholders of the Cambodian Premier League.
 
This CPL Stakeholders Friendly Match 2025 aims to promote the Cambodian League to the public, fans, and all football lovers in Cambodia. It also aims to build good relationships with all relevant stakeholders of the Cambodia Premier League. This friendly match is one more step forward for the league in Cambodia; in particular, it helps to promote tourism in Siem Reap to national and international tourists.

The Cambodian Premier League Stakeholders Friendly Match 2024 was well organized at AIA Stadium, ISI Dangkor Senchey FC, Phnom Penh. Many participants joined, such as content creators, top leaders, presidents of clubs, and relevant stakeholders. 

Tickets for the CPL Stakeholders Friendly Match 2025 will be available at Akihiro Kato Stadium. Fans can purchase tickets to attend this match with friends and family and enjoy the game together.