CPL នឹងរៀបចំកម្មវិធី «វេទិកាអ្នកគាំទ្រ CPL» នាពេលឆាប់ៗនេះ
ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ (CPL) នឹងរៀបចំកម្មវិធីថ្មីមួយគឺ វេទិកាអ្នកគាំទ្រ CPL (CPL Fan Forum) នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ គោលបំណងនៃកម្មវិធីនេះគឺដើម្បីទាក់ទាញនិងជំរុញអ្នកគាំទ្របាល់ទាត់កម្ពុជា ឱ្យចូលរួមសកម្មភាពជាមួយលីគ និងក្លិបនានា។ ក្នុងកម្មវិធីនេះ នឹងមានសកម្មភាពជាចម្បងដូចជា ការបង្ហាញកីឡាករចំណូលថ្មី ការបង្ហាញឯកសណ្ឋានថ្មី ការដាក់សម្ពោធផែនការនិងគោលដៅរបស់ក្លិបនីមួយៗ និង សកម្មភាពកម្សាន្តសប្បាយៗសម្រាប់អ្នកគាំទ្រផងដែរ ។ លោក KOO JA HYEON បានលើកឡើងបែបនេះបន្ទាប់ពីបិទបញ្ចប់កម្មវិធី ចាប់ឆ្នោតផ្លូវការសម្រាប់រដូវកាល ២០២៥/២០២៦ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ NOVOTEL ។

កម្មវិធីចាប់ឆ្នោតជាផ្លូវការនេះ ក៏មានដាក់បញ្ជូលសិក្ខាសាលាសំខាន់ៗចំនួន៥ បន្ថែមទៀតរួមមាន៖
១. សិក្ខាសាលាអំពីអាជ្ញាបណ្ណក្លិបនារី ដោយ កញ្ញា ជា ស្រីលីស ប្រធានផ្នែក អាជ្ញាបណ្ណក្លិបនៃលីគកំពូលកម្ពុជា
២. សិក្ខាសាលាអំពី ផ្នែកទីផ្សារ ដោយអ្នកស្រី ទេព ផានីចំណារ ប្រធានផ្នែកទីផ្សារ នៃលីគកម្ពុជា
៣. សិក្ខាសាលាអំពី ការគ្រប់គ្រងសារព័ត៌មាន ដោយលោក ខេង សុខហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃលីគកំពូលកម្ពុជា
៤. សិក្ខាសាលាអំពី អំពីសម្របសម្រួលការប្រកួត ដោយលោក អ៊ុង នីបុត្រ ប្រធាន ផ្នែកប្រកួតជាន់ខ្ពស់ នៃលីគកម្ពុជា
៥. សិក្ខាសាលាអំពី អំពីសន្តិសុខ និងសុវត្ថិភាព ដោយ លោក រុន វិទូ ប្រធានផ្នែក គ្រប់គ្រង ការប្រកួត នៃលីគកំពូលកម្ពុជា

លោក ខេង សុខហេង ក៏បានបញ្ជាក់ផងដែលថាការដាក់បញ្ជូលសិក្ខាសាលាទាំង៥នេះ ក្នុងគោលបំណង ឱ្យវិស័យបាល់ទាត់កម្ពុជាមានការរៀបចំបានប្រសើរឡើង ស្របតាមស្ដង់ដារអន្តរជាតិ ហើយនាំឱ្យមានការចូលរួមគាំទ្រច្រើនពីសំណាក់អ្នកគាំទ្រនិងសហគមន៍ទាំងមូលនៅកម្ពុជា។

ចំណែកការចាប់ឆ្នោតសម្រាប់ប្រកួតដំបូងនៃរដូវកាល ២០២៥/២០២៦ ដែលចាប់ផ្ដើម ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ មានដូចជា៖ ឡាយហ្វ ខេត្តព្រះសីហនុ ប៉ះ បឹងកេត, កងយោធពលខេមរភូមិន្ទ ប៉ះ វិសាខា ។ ចំណែកថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥ មានដូចជា ព្រះខ័នរាជស្វាយរៀង ប៉ះ ណាហ្គាវើលដ៍, អឹមអូអាយ កំពង់ដេវ៉ា ប៉ះ អង្គរថៃហ្គឺរ និងអាយអេសអាយ ដង្កោសែនជ័យ ប៉ះ គិរីវង់សុខសែនជ័យ ។

ឆ្លៀតក្នុងឱកាសបិទកម្មវិធីចាប់ឆ្នោតផ្លូវការ លោក KOO JA HYEON ក៏បានប្ថេជ្ញាចិត្តថា៖ «ខ្ញុំមានការតាំងចិត្តដោយចង់ឃើញ បាល់ទាត់កម្ពុជាមានការអភិវឌ្ឍ ដើម្បីឱ្យបាល់ទាត់កម្ពុជា អាចប្រកួតប្រជែងជាមួយ លីគកំពូលផ្សេងៗនៅអន្តរជាតិ។ ខ្ញុំជឿជាក់ថា ពួកយើងអាចធ្វើបាន»។
លោក KOO JA HYEON ក៏បានអំពាវនាវអ្នកគាំទ្រទាំងអស់នៅកម្ពុជា ចូលរួមគាំទ្រលីគកំពូលរបស់កម្ពុជា, ក្លិបទាំងអស់, កីឡាករ នៅរដូវកាលបន្ទាប់ ដើម្បីឱ្យបាល់ទាត់កម្ពុជារីកចម្រើនមួយកម្រិតបន្ថែមទៀត៕
CPL Will Organize A New Event Called CPL Fan Forum Soon
The Cambodian Premier League (CPL) will soon organize a new event called the CPL Fan Forum in July 2025. The purpose of this event is to engage and encourage football fans in Cambodia to participate in league and club activities. Key highlights of the event will include introducing new players, showing off new jersey clubs, presenting each club’s plans, and fun, entertaining activities for fans. Mr. Koo Ja Hyeon mentioned this following the official fixture draw for the 2025/2026 season, held on June 26, 2025, at the Novotel.

The official draw also featured five key workshops aimed at strengthening Cambodian football:
1. Women's Club Licensing—Presented by Ms. Chea Sreylis, Head of Club Licensing of the Cambodian Premier League
2. Marketing Presented by Ms. Tep Phany Chamnar, Head of Marketing of the Cambodian Premier League
3. Media Management Presented by Mr. Kheng Sokheng, Head of Media of the Cambodian Premier League
4. Local General Coordinator Presented by Mr. UNG Niboth, Head of Match Operations, Cambodian Premier League
5. Local Safety & Security Presented by Mr. Run Vithou, Head of Competition Operations, Cambodian Premier League

Mr. Kheng Sokheng emphasized that these workshops are aimed at helping Cambodian football meet international standards and encouraging more participation and support from fans and the broader community.
The season kicks off on August 9, 2025, with the following matchups:
• Life FC Sihanouk Ville vs. Boeung Ket FC
• Tiffy Army FC (Khemara Military Police) vs. Visakha FC
On Sunday, August 10, 2025, the matches are
• Preah Khan Reach Svay Rieng FC vs. Nagaworld FC
• MOI Kompong Dewa FC vs. Angkor Tiger FC
• ISI Dangkor Senchey FC vs. Kirivong Sok Sen Chey FC

“I am determined to see Cambodian football grow and develop so it can compete with other top leagues internationally. I strongly believe we can achieve this.” Koo Ja Hyeon said.
He also called on all football fans across Cambodia to support the Cambodian Premier League, the clubs, and the players in the upcoming season to help elevate the sport to the next level.

