ក្រុមជម្រើសជាតិនារីកម្ពុជា នឹងបើកទ្វារកីឡដ្ឋានអូឡាំពិក ទទួលក្រុមភ្ញៀវជម្រើសជាតិនារីហ្គាំ នៅថ្ងៃទី២៥ ស្អែកន

Admin
24 Jun 2025 07:19
648

ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីទទួលក្រុមភ្ញៀវ ជម្រើសជាតិនារីហ្គាំ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ។

ក្រុមជម្រើសជាតិនារីហ្គាម ជាក្រុមមួយមកពីកោះហ្គាំ (Guam) ជាដែនដីរបស់អាមេរិកមួយដែលស្ថិតនៅចម្ងាយប្រមាណ ២ ពាន់គីឡូម៉ែត្រពីប្រទេសហ្វីលីពីន ប្រទេសជប៉ុន និងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។ ក្រុមជម្រើសជាតិនារីហ្គាំដែលមានរហ័សនាមថាម៉ាសាកាដា  មានប្រវត្តិល្អគួរសមតាំងតែពីពួកគេមានចំណាត់ថ្នាក់នៅក្នុង FIFA ពោលគឺពួកគេស្ថិតនៅលេខរៀងទី៦៦ នៅក្នុងឆ្នាំ២០០៣, និងចំណាត់ថ្នាក់១០១ ក្នុងឆ្នាំ២០២៤ និងបច្ចុប្បន្នហ្គាំនៅចំណាត់ថ្នាក់ទី៩៧។ 

ដោយឡែកចំណាត់ថា្នក់ក្នុង FIFA RANKING របស់ក្រុមជម្រើសជាតិនារីកម្ពុជាវិញធ្លាប់ទាប បំផុតត្រឹមចំណាត់ថា្នក់១២០ ក្នុងឆ្នាំ២០២២ និងខ្ពស់បំផុតត្រឹមចំណាត់ថ្នាក់១១៥ ក្នុងឆ្នាំ២០២៤ និងបច្ចុប្បន្ននៅចំណាត់ថ្នាក់ទី១១៨។ 

បើក្រឡេកមកមើលប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិនារីកម្ពុជា និងក្រុមជម្រើសជាតិនារីហ្គាំវិញគឺ ការប្រកួតរវាងក្រុមជម្រើសជាតិនារីទាំងពីរ បានចាប់ផ្ដើមនៅក្នុងឆ្នាំ២០១៣ ដែលក្រុមនារីហ្គាមបានយកឈ្នះកម្ពុជា ២-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។ ទោះជាយ៉ាងក៏ដោយក្រុមជម្រើសជាតិនារីកម្ពុជាបានសងសឹកក្រុមជម្រើសជាតិនារីហ្គាំពីរដងវិញ ក្នុងវគ្គជម្រុះ AFC  Women's Asian Cup រដូវកាល ២០២១ ពោលគឺកម្ពុជាឈ្នះហ្គាម ១-០ នៅជើងទី១ និង កម្ពុជាឈ្នះហ្គាម ២-១ នៅជើងទី២។ 

សូមជម្រាបថា សម្រាប់ក្រុមមជម្រើសជាតិនារីនាពេលបច្ចុប្បន្ននេះ ត្រូវបានដឹកនាំដោយ លោក CONOR NESTOR ។ លោក NESTOR បានកោះហៅកីឡាការនីរួមមាន៖ 
អ្នកចាំទី៖ អ៊ិន ស្រីនិច, ជា ហ្វារីយ៉ា, និង ពេញបូរ៉ាវី
ខ្សែការពារ៖ គីន រក្សា, សំរិត និមល, គឹម ចាន់ថេត, វិបុល សិរីសេដ្ឋា, ហ៊ា ស្រីឡាស់, ឈីវ សាលីណា
ខ្សែបម្រើ៖ ហុក សៅឌី, សែម ម៉ាលីន, ស៊ឹម រ៉ស៊ីតា, ទី សំណាង, សឿន វិផា, ឌី សុធា, ម៉ាក់ ស្រីរ័ត្ន
ខ្សែប្រយុទ្ធ៖ យ៉ុន យើន, វឿន សុថាន, ពឿន គន្ធា, កាន់ ស្រីនិច, សឹម ម៉ៃសំ, ហេង សុវណ្ណមុនី, កែវ ចាន់ណា ។

ដូច្នោះ សូមបងប្អូនកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រើសជាតិនារីរបស់កម្ពុជាឱ្យបានច្រើនកុះករចាប់ពីម៉ោង ៧:00 នាទីយប់តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ថាតើការប្រកួតនេះក្រុមជម្រើសជាតិនារីកម្ពុជាអាចនាំជ័យឱ្យកម្ពុជា ដូចការប្រកួតកាលពីឆ្នាំ២០២១ ដែលឬទេ? 

Cambodia women’s team will host Guam at Olympic Stadium tomorrow, June 25

Admin
24 Jun 2025 07:19
648

The Cambodia women's national football team will host the Guam women's team at the Olympic National Stadium tomorrow, June 25, 2025, in an international friendly match.

Guam is an island territory of the United States located in the Pacific Ocean, about 2,000 kilometers from countries like the Philippines, Japan, and Papua New Guinea. The Guam women’s team, known as the Masakada, has a good football history. Their highest FIFA ranking was 66th in 2003, and they were ranked 101st in 2024. Currently, Guam sits at 97th in the world.


The Cambodia women’s national team has improved slowly over time. Their lowest FIFA ranking was 120th in 2022, and their highest was 115th in 2024. Now, they are ranked 118th.


Looking back at their past matches, Cambodia and Guam met in 2013, when Guam won 2–0 in an international friendly. However, Cambodia came back strong in 2021 during the AFC Women’s Asian Cup qualifiers, winning both games 1–0 in the first leg and 2–1 in the second leg.


Right now, the Cambodian team is coached by Conor Nestor. For this match, he has called up a squad including:

Goalkeepers In Sreynech, Chea Fariya, and Penh Boravy
Defenders Kin Ramksa, Somrit Nimol, Kim Chanthet, Vibol Serysitha, Hea Sreilas, and Chhiv Salena
Midfielders Hok Saody, Sem Malin, Seom Rosita, Ty Samnang, Seurn Vipha, Dy Sothea, and Mak Sreyroth

Forwards Yon Yoeurn, Voeun Sothan, Poeurn Kunthea, Kann Sreynich, Soem Maysam, Heng Sovanmony, and Keo Channa.


Fans are encouraged to come watch and support the Cambodian women's team. The match will kick off at 7:00 PM at the Olympic National Stadium. Will Cambodia be able to beat Guam again, just like they did in 2021? Let’s show our support and find out together!