ជម្រើសជាតិនារីកម្ពុជាទទួល ជម្រើសជាតិនារីហ្គាំ ត្រៀមពានរង្វាន់ AFC Women's Asian Cup Australia 2026 Qualifiers ចុងខែនេះ
ក្រុមជម្រើសជាតិនារីកម្ពុជា ត្រូវតទល់នឹង ក្រុមជម្រើសជាតិនារីហ្គាំ នៅថ្ងៃ ពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០ នាទីយប់ នាពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដើម្បីត្រៀមការប្រកួត AFC Women's Asian Cup Australia 2026 Qualifiers ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតនេះផងដែរ។

ការប្រកួតមិត្តភាពអន្តរជាតិនេះ គឺជាឱកាសដ៏ល្អសម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងការបង្ហាញសមត្ថភាព បង្កើនបទពិសោធន៍ប្រកួតអន្តរជាតិ ព្រមទាំងជាការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រកួត AFC Women's Asian Cup Australia 2026 Qualifiers ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល G ផងដែរ។

គួរឱ្យដឹងផងដែរថានេះជាលើកដំបូងដែលក្រុមជម្រើសជាតិនារីកម្ពុជា ជួបជាមួយក្រុមដែលឆ្លងទ្វីប ជម្រើសជាតិនារីហ្គាំ ខណៈដែលកន្លងមកជម្រើសជាតិនារីកម្ពុជា ជួបតែក្រុមនៅក្នុងតំបន់អាស៊ានតែប៉ុណ្ណោះ។

សូមអញ្ជើញអ្នកគាំទ្របាល់ទាត់ជាតិទាំងអស់ មកចូលរួមទស្សនាផ្ទាល់ និងលើកទឹកចិត្តក្រុមជម្រើសជាតិនារីកម្ពុជា ដើម្បីបង្កើតសម្លេងហ៊ោរក្នុងទីលាន និងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់កីឡាការិនីរបស់យើង។
Cambodia Women’s team will take on Guam Women’s team in a friendly match as preparation for AFC Women's Asian Cup Australia 2026 Qualifiers .
Cambodia Women’s National Team will welcome Guam Women’s National Team in a friendly match as preparation for the AFC Women’s Asian Cup Australia 2026 Qualifiers this month, since Cambodia is eligible as a host.

This international friendly match presents a great opportunity for the Cambodia Women’s National Team to showcase their abilities, gain valuable international experience, and get ready for the AFC Women’s Asian Cup Australia 2026 Qualifiers, scheduled to take place from June 29 to July 5, 2025, with Cambodia serving as the host nation for Group G.

It is the first time ever that Cambodia Women Team will play against team from different region, since Cambodian Women team only use to play against team in ASEAN region.

We warmly invite all football fans to come and support the Cambodia Women’s National Team in person, to cheer them at the stadium, and to be an important source of motivation and energy for our players.

