ASEAN All-Stars យកឈ្នះម្ចាស់ពាន EPL ២០ សម័យកាល Man Utd ជាប្រវិត្តសាស្ដ្រ នៅទឹកដីម៉ាឡេស៊ីកាលពីយប់មិញ
ក្រុម ASEAN All-Stars (កីឡាករឆ្នើមៗប្រចាំតំបន់អាស៊ាន) ក្រោមការដឹកនាំរបស់លោក Kim Sang-sik បានប្រកួតយកឈ្នះក្រុមបាល់ទាត់បិសាចក្រហម Manchester United ១ទល់០ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅទឹកដីប្រទេសម៉ាឡេស៊ី កាលពីរាត្រីយប់មិញនេះ ក្នុងកីឡដ្ឋាន Bukit Jalil National ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

កាលពីការប្រកួតយប់មិញនេះ ក្រៅពីកីឡាករ ២នាក់ របស់កម្ពុជា កាន់ ម៉ូ និង ឃូលីបាលី ក៏ឃើញមានវត្តមាន លោក Peter Koo នាយកគ្រប់គ្រងទូទៅ រួមជាមួយប្រធានក្លិប លោក កាំង សេន (អាយអេសអាយ) និង លោកស្រី ពុធ ធីតា (បឹងកេត) នៃ ខេមបូឌានព្រីមៀរលីគ ក៏បានអញ្ជើញទៅចូលរួមទស្សនាដោយផ្ទាល់ផងដែរ។

កីឡាករកម្ពុជា កាន់ម៉ូ និងគូលីបាលី បានជាប់ជាជម្រើស១១នាក់ដំបូង ក្រោមការដឹកនាំរបស់លោក Kim Sang-sik នឹងបានជួយឱ្យ ក្រុម ASEAN All-Stars ឈ្នះពាន Maybank Challenge Cup Malaysia 2025 ក្រោយពីយកឈ្នះម្ចាស់ជើងឯក ព្រីមៀរលីក ២០ សម័យគឺ Manchester United ។

គួរឱ្យរំលឹកឱ្យដឹងផងដែរថា នេះគឺជាលើកដំបូងក្នុងរយ:ពេល១៦ឆ្នាំចុងក្រោយ ដែលក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងធ្វើដំណើរទៅប្រកួតមិត្តភាពអន្តរជាតិសារជាថ្មីនៅប្រទេសម៉ាឡេស៊ី ដោយប្រកួតលើកចុងក្រោយគឺនៅឆ្នាំ ២០០៩ បានយកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី ២ដងក្នុងលទ្ធផល ៣-២ នៅថ្ងៃទី១៨ ខែកក្កដា និងលទ្ធផល ២-០ នៅថ្ងៃទី២០ ខែកក្កដា ៕

ASEAN All-Stars took the victory over 20 times English Premier League champions Manchester United consider as one of the historical match happened in Malaysia lastnight.
ASEAN All-Stars a team that combined all best players in ASEAN under the selection by Mr Kim Sang-sik have taken victory over the Red devil Manchester United with the result 1-0 in a friendly match happened in Bukit Jalil National Stadium, Malaysia.

In this match there were 2 Cambodia presentative players Kan Mo and Coulibaly are in the starting XI line up against Manchester United. We noticed that our Cambodian Premier League General Manager Mr. Peter Koo along side with ISI Dangkor Sen Chey FC club president Mr. Kang Sen as well as Mrs. Puthyda club president of Beoung Ket FC have also attended this match as well.

This friendly match is the 2nd time in 16 year where Manchester united come to play in Malaysia. Where the first time Manchester United come to play in Malaysia were in 2009 where Manchester won 3-2 over Malysian National team on 18th august 2009.

