ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគរដូវកាល ២០២៤/២៥ បានបញ្ចប់ដោយជោគជ័យ

Admin
21 May 2025 02:12
734

ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥  បានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅសប្ដាហ៍ចុងក្រោយ ដែលមានក្រុមព្រះខ័នរាជស្វាយរៀង ជាម្ចាស់ជើងឯករដូវកាលនេះ ហើយក៏ជាលើកដំបូងផងដែរ ដែលមានអ្នកចូលរួមទស្សនាផ្ទាល់សរុបប្រមាណជា ១១,០៤៩ នាក់ សរុបទាំង៥ កីឡដ្ឋាន។ 
 

បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល៣២សប្ដាហ៍  ពោលគឺចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥  ដែលមាន១១ក្រុមចូលរួមប្រកួតនៅរដូវកាលនេះ។  ក្រុមព្រះខ័នរាជស្វាយរៀងបានក្លាយជាម្ចាស់ពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ដោយពួកគេអាចរកបាន៧៦ពិន្ទុ ចំណែកឯភ្នំពេញក្រោន ជាម្ចាស់ជើងឯករង ដោយរកបាន៧២ពិន្ទុ ។ ចំណែកឯចំណាត់លេខ៣ បានទៅលើក្លិបវិសាខា មាន៦៥ពិន្ទុ និងលេខ៤ យកបានដោយក្លិបបឹងកេតមាន៤៣ពិន្ទុ និងលេខ៥ បានទៅលើក្លិបណាហ្កាវើលដ៍ មាន៤៣ពិន្ទុ ដោយយោងទៅតាមផលសងគ្រាប់បាល់។ ចំណែកឯក្រុមខ្លាទឹកក្រូចអង្គរថាយហ្គឺរ ទទួលបានចំណាត់លេខ៦ ដែលមាន៤០ពិន្ទុ ។ ទាំងនេះគឺជាលទ្ធផលចំណាត់ថ្នាក់ សម្រាប់ក្រុមកំពូលទាំង៦ ។ 

ចំណែកឯលទ្ធផលចំណាត់ថ្នាក់ ក្រុមខាងក្រោមទាំង៥ រួមមាន៖ អាយ អេស អាយ ដង្កោសែនជ័យ មាន៤២ពិន្ទុ ទទួលបានចំណាត់ថ្នាក់ទី៧។ ចំណែកឯលេខ៨ បានទៅលើក្លិប កងយោធពលខេមរភូមិន្ទ មាន៣៧ពិន្ទុ លេខ៩ បានទៅលើ គិរីវង់សុខសែនជ័យ មាន១៩ពិន្ទុ  លេខ១០ ឡាយហ្វ ខេត្តព្រះសីហនុ មាន១៧ពិន្ទុ និងលេខ១១ បានទៅលើក្លិបសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែលពួកគេរកបានត្រឹម៨ពិន្ទុប៉ុណ្ណោះ ។

សូមអរគុណ អ្នកគាំទ្រទាំងអស់ដែលបានចូលរួមទស្សនាការប្រកួត នៅខេមបូឌានព្រីមៀរលីគតាំងពីដើមរដូវកាល រហូតដល់បិទបញ្ចប់រដូវកាល។ ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ នឹងត្រឡប់មកវិញឆាប់ៗនេះ ៕  

The 2024/25 Cambodian Premier League championship was successfully concluded

Admin
21 May 2025 02:12
734

The 2024/25 Cambodian Premier League competition concluded successfully on May 18, 2025, with Preah Khan Reach Svay Rieng FC winning the trophy. Additionally, there were 11,049 fans who attended the football match at five stadiums in week 32 for the first time. 


 
The Cambodian Premier League, which runs from August 10, 2024, to May 18, 2025, comprises 32 weeks and features 11 teams this season. The Preah Khan Reach Svay Rieng FC won a championship, earning 76 points, while the second-place Phnom Penh Crown FC earned 72 points. The third-place award went to VISAKHA FC, which earned 65 points; fourth place went to Boeung Ket FC with 43 points; and fifth place went to Nagaworld FC, which earned 43 points according to goal difference. Angkor Tiger FC is in sixth place, having earned 40 points. These are the results of the top six.

Otherwise, the bottom five are seventh-place ISI Dangkor Senchey, with 42 points, and Tiffy Army FC, which has 37 points, which is in eighth place; ninth place goes to Life FC Sihanouk Lille, with 17 points; and eleventh place is held by the Ministry of Interior, which earned 8 points.


Thanks to all the fans who attended the Cambodian Premier League from start to finish this season. The 2025/26 Cambodian Premier League will be coming soon.