ព្រះខ័នរាជស្វាយរៀង មានភាគរយកាន់តែច្រើនក្នុងការក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីបញ្ចប់សប្តាហ៍ទី២៩

Admin
28 Apr 2025 10:19
806

ព្រះខ័នរាជស្វាយរៀងបន្ដយកឈ្នះអង្គរថាយហ្គឺរ ក្នុងទឹកដីខ្លួនឯង នាកីឡដ្ឋានស្វាយរៀង កាលពីយប់មិញដោយលទ្ធផល ៦ទល់១ ស្របពេលដែលភ្នំពេញក្រោនភ្លាត់ចាញ់បឹងកេត ៤ទល់៣ ដែលធ្វើឱ្យពួកគេមានភាគរយកាន់តែច្រើនក្នុងការលើកពាន ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ នេះ។

គិតត្រឹមសប្តាហ៍ទី២៩នេះ ព្រះខ័នរាជស្វាយរៀងមាន ៧០ពិន្ទុ ដាច់ ភ្នំពេញក្រោន ៧ពិន្ទុ ខណៈការប្រកួតនៅសល់តែបីប្រកួតទៀតប៉ុណ្ណោះ។ ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះតែ១ប្រកួតប៉ុណ្ណោះ ដើម្បីគ្រងជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ខណៈការប្រកួតបន្ទាប់ ពួកគេនឹងត្រូវលេងតទល់នឹង ណាហ្គាវើលដ៍ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ។

គួរបញ្ជាក់ឱ្យដឹងផងដែរថាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ គ្រោងនឹងបញ្ចប់ទៅនាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ៕