Nick Taylor បង្ហាញខ្លួន២ប្រកួត រកបាន២គ្រាប់ ក្នុងពានខេមបូឌានលីគខាប់២០២៣
កីឡាករកូនកាត់ ខ្មែរ-អាមេរិច Nick Taylor រកគ្រាប់បាល់ទី២របស់ខ្លួន ក្រោយជួយឱ្យក្លិបព្រះខ័នរាជស្វាយរៀងយកឈ្នះនគរបាលជាតិ ដោយលទ្ធផល ៥ទល់១ កាលពីសប្ដាហ៍ទី៥ កន្លងទៅ។

Nick Taylor កើតនៅសហរដ្ឋអាមេរិក ជាកីឡាករបាល់ទាត់អាជីព ដែលលេងជាខ្សែបម្រើស្លាបរបស់ក្លឹបព្រះខ័នរាជស្វាយរៀង ហើយគាត់ទទួលបានជាប់ជម្រើសជាតិលើកដំបូងសម្រាប់ប្រទេសកម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០២២។

គួរបញ្ជាក់ឱ្យដឹងផងដែរថា Nick Taylor រកគ្រាប់លើកដំបូងឱ្យព្រះខ័នរាជស្វាយរៀង គឺជាមួយក្លិបអង្គរថាយហ្គឺរ និង គ្រាប់ទី២ ជាមួយក្លិបនគរបាលជាតិ៕


