ព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង សប្ដាហ៍ទី២៨ នៃខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥
ការប្រកួតប្រជែងដណ្ដើមពានខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ កាន់តែតានតឹង បន្ថែមទៀតហើយក្រោយពីបញ្ចប់ការប្រកួតសប្ដាហ៍ទី២៨ កាលពីយប់មិញនេះ ដោយ ព្រះខ័នរាជស្វាយរៀង បន្ដជ័យជម្នះ បាន៣ពិន្ទុបន្ថែមទៀត បន្ដដាច់ ៤ពិន្ទុពីក្រុមលេខ២ សិង្ហក្រហមភ្នំពេញក្រោន និង ដាច់៨ពិន្ទុ ពីក្រុមលេខ៣ វិសាខា ស្របពេលដែលការប្រកួតនៅសល់ ៤សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងរកឃើញជើងឯកហើយ ។
គិតត្រឹមសប្ដាហ៍ទី២៨នេះ មាន៣ក្រុមដដែលកំពុងប្រដេញពិន្ទុគ្នារួមមាន៖ ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង មាន ៦៧ពិន្ទុ តាមពីក្រោយដោយលេខ២ សិង្ហក្រហមភ្នំពេញក្រោន មាន ៦៣ពិន្ទុ និងលេខ៣ វិសាខា មាន ៥៣ពិន្ទុ។
(1).png)
គួរបញ្ជាក់ឱ្យដឹងផងដែរថាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ គ្រោងនឹងបញ្ចប់ទៅនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ រង់ចាំមើលថាក្រុមណានឹងក្លាយជាម្ចាស់ពាន?

