សារចូលរួមរំលែកទុក្ខ កីឡាករ ទេស សម្បត្តិ

Admin
21 Apr 2025 13:05
2063

ខេមបូឌានព្រីមៀរលីគមានការសោកស្ដាយជាខ្លាំងដែលបានដឹងពីមរណភាពរបស់អតីតកីឡាករជម្រើសជាតិកម្ពុជា និង ជាសមាជិកក្លិបកីឡាបាល់ទាត់វិសាខា កីឡាករ ទេស សម្បត្តិ។ កីឡាករ ទេស សម្បត្តិ សមាជិកក្លិបកីឡាបាល់ទាត់ វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាព នៅក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ១០៖៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ 

មរណភាពរបស់ សម្បត្ដិ គឺជាការបាត់បង់នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវស្វាមី ឪពុក និងជាសមាជិកគ្រួសារ ប្រកបដោយព្រហ្មវិហារធម៌។

តាងនាមថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ នៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ពិតជាមានសេចក្ដីក្ដុកក្ដួលរន្ធត់តក់ស្លុតជាខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់កីឡាករ ទេស សម្បត្តិ។ ពួកយើងទាំងអស់គ្នា ពិតជាមានការសោកស្ដាយជាអនេក ចំពោះការបាត់បង់នូវធនធានកីឡាករដ៏សំខាន់របស់កម្ពុជា នាពេលនេះ។ 

ពួកយើងទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពរបស់កីឡាករ ទេស សម្បត្តិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្បត្តិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

The Cambodian Premier League is with deep sorrow with the announcement of the death of former Cambodian National Team member and Visakha FC player Tes Sambath.

Admin
21 Apr 2025 13:05
2063

Sambath have passed away at the age of 25 which occured on 20 April 2025, due to traffic accident.

The death of Sambath is a lost for Cambodian talent football player, a Husband, a Father as well as a beloved family member.

On behalf of the management and staff of The Cambodian Premier League we are deeply in shocked hearing the news of the death of Tes Sambath. We are regret the loss of an important player of Cambodia.

We would like to express our deepest sadness and condolencess to the family of Tes Sambath and we believed that his soul will be at a better and greater place.