គិរីវង់សុខសែនជ័យ ឡើងមកលេខ៩វិញ ក្រោយពីទទួលជ័យជម្នះកាលពីម្សិលមិញ

Admin
21 Apr 2025 11:42
502

ការប្រកួតប្រជែងតំបន់ខាងក្រោមទាំង៥ នៃខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ក៏ជក់ចិត្តមិនចាញ់ ការប្រកួតតំបន់កំពូលទាំង៦ ដែរ។

ក្នុងនោះ គិរីវង់សុខសែនជ័យ បានយកឈ្នះ សមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ ដោយលទ្ធផល ២ទល់១ នាកីឡដ្ឋាន គីរីវង់សុខសែនជ័យ នឹងបានរំកិលខ្លួន ពីលេខ ១០ មកលេខ៩ វិញសម្រាប់សប្ដាហ៍ទី២៨ នេះ ។

គួរឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី២៨នេះ តំបន់ខាងក្រោមទាំង៥ ក្រុមលេខ៧ អាយអេសអាយដង្កោសែនជ័យ មាន ៣៣ពិន្ទុ លេខ៨ កងយោធពលខេមរភូមិន្ទ មាន ២៨ពិន្ទុ លេខ៩ គិរីវង់សុខសែនជ័យ មាន ១៨ពិន្ទុ លេខ១០ ឡាយហ្វ ខេត្តព្រះសីហនុ មាន ១៦ពិន្ទុ និង លេខ១០ សមា. ក្រសួងមហាផ្ទៃ មាន ៥ពិន្ទុ ៕