ព្រះខ័នរាជស្វាយរៀង សងសឹក ម៉ាឌូរ៉ា បានសម្រេច បន្ដក្ដីសង្ឃឹមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ!

Admin
12 Apr 2025 01:00
616

ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា បានយកឈ្នះក្រុម Madura United ក្រុមមកពីឥណ្ឌូណេស៊ី ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ជើងទី១ នៃពានរង្វាន់ AFC Challenge League™ រដូវកាល ២០២៤-២០២៥ ៣ទល់០ កាលពីយប់មិញ នាពហុកីឡដ្ឋានមរតកតេជោ ។

ការឈ្នះយប់នេះធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង សងសឹក ម៉ាឌូរ៉ាបានសម្រេច ដោយកាលពីវគ្គជម្រុះក្នុងពូលជាមួយម៉ាឌូរ៉ា នាទឹកដីម៉ុងហ្គោលី ព្រះខ័នរាជស្វាយរៀងចាញ់ បានចាញ់ម៉ាឌូរ៉ា ២ទល់១ ។

គួរឱ្យដឹងផងដែរថា ក្រុមព្រះខ័នរាជស្វាយរៀង នឹងចេញធ្វើដំណើរទៅជួបក្រុម Madura United ជើងទី២ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ នឹងធ្វើការប្រកួតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាកីឡដ្ឋាន Stadion Gelora Joko Samudro (Gresik) ប្រទេសឥណ្ឌូណេស៊ី វេលាម៉ោង ១៥:៣០ នាទីរសៀល ខាងមុខ ដើម្បីបញ្ជាក់ថា

តើក្រុមណានឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League™ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ហើយមួយវិញទៀតតាមច្បាប់របស់ AFC រៀងរាល់ឆ្នាំសេស គឺត្រូវរៀបចំការប្រកួតប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅតំបន់អាស៊ីខាងកើត ចឹងហើយ ប្រសិនបើ ក្រុមព្រះខ័នរាជស្វាយរៀង ឡើងទៅវគ្គផ្ដាច់ព្រ័ត្រប្រាកដណាស់ ការប្រកួតនោះ នឹងធ្វើឡើងនៅលើទឹកដីកម្ពុងយើង នាពហុកីឡដ្ឋានជាតិ មរតកតេជោ ។