ប្រកួតអន្តរជាតិពីរក្នុងខែតែមួយ៖ ព្រះខ័នរាជស្វាយរៀង ប៉ះ Madura United

Admin
02 Apr 2025 21:37
778

ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា នឹងប៉ះ Madura United ក្រុមមកពីឥណ្ឌូណេស៊ី ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFC Challenge League™ រដូវកាល ២០២៤/២០២៥។ ការប្រកួតជើងទី១នេះ នឹងរៀបចំនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ១៩:០០ នាទីយប់។

បន្ទាប់មក ក្រុម Madura United នឹងទទួលក្រុមព្រះខ័នរាជស្វាយរៀងនៅជើងទី២វិញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នាកីឡដ្ឋាន Stadion Gelora Joko Samudro (Gresik) ប្រទេសឥណ្ឌូណេស៊ី វេលាម៉ោង ១៥:៣០ នាទី។

ព្រះខ័នរាជស្វាយរៀងបានឡើងមកកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនេះ បន្ទាប់ពី បានយកឈ្នះ Shan United ក្នុងលទ្ធផលសរុបទាំង២ជើង ៧-៤ ​ក្នុងវគ្គ ៨ក្រុមចុងក្រោយ។

ក្លិបបាល់ទាត់ Madura United ក្រុមឥណ្ឌូណេស៊ី ឥឡូវនេះស្ថិតនៅលំដាប់លេខរៀងទី ១៥ ក្នុងតារាង LIGA ១ រដូវកាល ២០២៤-២៥។ ​ក្រុមនេះបានឡើងមកកាន់វគ្គ ៤ក្រុមចុងក្រោយនេះដោយទម្លាក់ Tainan City ដោយលិទ្ធផលសរុបទាំងពីរជើង ៣-០។

សូមជម្រាបជូនថា បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀង ស្ថិតនៅកំពូលតារាងរបស់ប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ CPL បណ្ដោះអាសន្ន។ បន្ទាប់ពីឆ្លងកាត់​២០ប្រកួត នឹងទទួលបាន(៦១ ពិន្ទុ) តាមពីក្រោយដោយភ្នំពេញក្រោន (៦០ពិន្ទុ) និងវិសាខា (៥៦ ពិន្ទុ) ដែលឈរលេខ ៣៕

2 International Matches in 1 Month: Preah Khan Reach Svay Rieng FC vs Madura United

The Cambodian representative team in AFC Challenge League™ , Preah Khan Reach Svay Rieng FC, will face Madura United, an Indonesian team, in the AFC Challenge League™ 2024-25 semi-finals. The 1st leg of the match will be held on April 10, 2025, at the Morodok Techo National Stadium, kicking off at 19:00 P.M.

Madura United will host Preah Khan Reach Svay Rieng for the 2nd leg on April 17, 2025, at the Stadion Gelora Joko Samudro (Gresik) in Indonesia, with the match starting at 15:30 P.M.

Preah Khan Reach Svay Rieng FC reached this semi-final stage by knocked Shan United out in the Quarter-Final with the total result of 7-4.

Currently, Madura United is ranked 15th in the 2024-2025 LIGA 1 standings. This team won against Tainan City in the quarter-final, with a total score of 3-0 in the quarter-finals.

Currently, Preah Khan Reach Svay Rieng is at the top of the Cambodian Premier League (CPL) season 2024-25 standings with 61 points, followed by Phnom Penh Crown (60 points) and Visakha (56 points).