ខេមបូឌានព្រីមៀរលីគ នឹងត្រឡប់មកវិញនៅចុងសប្ដាហ៍នេះ!

Admin
26 Mar 2025 00:07
568

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ នឹងវិលមកវិញនៅចុងសប្ដាហ៍នេះ បន្ទាប់ពីសម្រាកអំឡុងពេល FIFA DAY ១សប្ដាហ៍កន្លងទៅ។

ការប្រកួតសប្ដាហ៍ទី២៦នៅចុងសប្ដាហ៍នេះ នៅតំបន់ TOP6 កាន់តែតានតឹងបន្ថែមទៀតហើយក្រោយពីបញ្ចប់ការប្រកួតសប្ដាហ៍ទី២៥​ កន្លងទៅមាន៣ក្រុមហើយកំពុងតែប្រដេញពិន្ទុគ្នា ប្រជែងពានខេមបូឌានព្រីមៀរលីគរដូវកាល២០២៤/២០២៥ នេះ ៣ក្រុមដែលកំពុងប្រដេញពិន្ទុគ្នារួមមាន៖ ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង មាន ៥៨ពិន្ទុ តាមពីក្រោយដោយលេខ២ សិង្ហក្រហមភ្នំពេញក្រោន មាន ៥៧ពិន្ទុ និងលេខ៣ វិសាខា មាន ៥៣ពិន្ទុ​ ។

សម្រាប់ការប្រកួតចុងសប្ដាហ៍នេះរួមមាន៖ ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ណាហ្គាវើលដ៍ ទទួល ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦:០០នាទីល្ងាច និង សមា.ក្រសួងមហាផ្ទៃ ជួប កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៦:០០នាទីល្ងាច ដូចគ្នា ចំណែកឯថ្ងៃអាទិត្យ Super Sunday Match តែម្ដង អង្គរថាយហ្គឺរ ទទួល សិង្ហក្រហមភ្នំពេញក្រោន វេលាម៉ោង ៦:០០នាទីល្ងាច និងមួយគូចុងក្រោយ សេះមាស វិសាខា ទទួល នាគខៀវ បឹងកេត វេលាម៉ោង ៦:០០នាទីល្ងាច ដូចគ្នាផងដែរ៕