logo

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានបញ្ចប់ការចុះពិភាក្សាពិនិត្យនិងផ្ទៀងផ្ទាត់ឯកសារចុះបញ្ជីក្នុងប្រព័ន្ធ AFC Club Licensing 2022/23 ហើយ!

Admin
16 Mar 2023 09:50
692

ក្រុមហ៊ុនក្រុមហ៊ុនខេមបូឌានព្រីមៀរលីគបានបញ្ចប់ការចុះជួបជាមួយបណ្ដាក្លិបទាំង១២ នៅក្នុងក្របខ័នលីគ១ និង លីគ២ ដោយជោគជ័យហើយកាលពីថ្ងៃអង្គារកន្លងទៅ

ក្រោមវត្តមានរបស់លោក Satoshi Saito ដែលជានាយកប្រតិបត្តិក្រុមហ៊ុនលីគកំពូលកម្ពុជា (CPL) រួមជាមួយ កញ្ញា ជា ស្រីលីស ជាអ្នកគ្រប់គ្រងអាជ្ញាប័ណ្ណក្លិបបាល់ទាត់របស់ក្រុមហ៊ុនក្រុមហ៊ុនខេមបូឌានព្រីមៀរលីគផងដែរ។

គោលបំណងនៃការចុះជួបជាមួយបណ្ដាក្លិបទាំង១២នេះគឺ ដើម្បីពិភាក្សាគ្នាពិនិត្យនិងផ្ទៀងផ្ទាត់ឯកសារមួយចំនួនដែលបានចុះបញ្ជីក្នុងប្រព័ន្ធ AFC Club Licensing 2022/23

ព្រមទាំងចុះពិនិត្យមើលហេដ្ឋារចនាសម្ព័នជាក់ស្ដែងនៅក្នុងក្លិប អោយស្របតាមច្បាប់ ឬលក្ខខ័ណ្ឌសមស្របរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។

គួរឱ្យដឹងផងដែរថាក្រោយពីបានចុះជួបជាមួយក្លិបទាំងអស់ កញ្ញា ជា ស្រីលីស ជាអ្នកគ្រប់គ្រងអាជ្ញាប័ណ្ណក្លិបបាល់ទាត់ បានវាយតម្លៃខ្ពស់ចំពោះក្លិបទាំងអស់មិនថាលីគ១ និងលីគ២ ដែលបានខិតខំបំពេញឯកសារសម្រាប់ AFC និង CPL បានយ៉ាងច្រើនបើយើងប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ

ហើយម្យ៉ាងទៀតពួតគាត់ពិតជាមានសហការជាមួយពួកយើងបានល្អ និងខិតខំអភិវឌ្ឍក្លិបរបស់ខ្លួនឱ្យកាន់តែអាជីពថែមទៀតផង៕