កីឡាករបរទេស៧នាក់កំពុងប្រកបអាជីពនៅខេមបូឌានព្រីមៀរលីគ ត្រូវបានក្រុមជម្រើសជាតិកោះហៅទៅជួយក្រុម អំឡុងពេល FIFA DAY
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ ចាប់ផ្ដើមសម្រាកក្នុងថ្ងៃ FIFA DAY ដើម្បីឱ្យកីឡាករទាំងអស់ទៅបំពេញភារកិច្ចជួយក្រុមជម្រើសជាតិរបស់ពួកគេរៀងៗខ្លួន។

ក្នុងនោះក្រៅពីកីឡាករខ្មែរដែលត្រូវបានក្រុមជម្រើសជាតិកោះហៅចំនួន ២៣រូប យើងក៏ឃើញមានកីឡាករបរទេសចំនួន៧រូប មកពី៧ក្លិប នៃខេមបូឌានព្រីមៀរលីគ ត្រូវបានក្រុមជម្រើសជាតិរបស់ពួកគេកោះហៅទៅជួយក្រុម ក្នុងការប្រកួតពានរង្វាន់ផ្សេងៗ។

កីឡាករបរទេសទាំង៧រូបនោះ រួមមាន៖
- កីឡាករ JAGODINSKIS របស់វិសាខា សញ្ជាតិ ឡាតវី ត្រូវបានក្រុមជម្រើសជាតិឡាតវីកោះហៅត្រៀមការប្រកួត FIFA World Cup European qualifiers ទល់នឹងក្រុមជម្រើសជាតិ អង់ដូរ៉ា និងក្រុមជម្រើសជាតិ អង់គ្លេស ។

- កីឡាករ BOUNKONG BOUNPHACHAN របស់ព្រះខ័នរាជស្វាយរៀង សញ្ជាតិឡាវ ត្រូវបានក្រុមជម្រើសជាតិឡាវកោះហៅត្រៀមការប្រកួត AFC Asian Cup ទល់នឹងក្រុមជម្រើសជាតិ វៀតណាម។

- កីឡាករ Thiha Zaw របស់ណាហ្គាវើលដ៍ សញ្ជាតិមីយ៉ាន់ម៉ា ត្រូវបានក្រុមជម្រើសជាតិឡាមីយ៉ាន់ម៉ា កោះហៅត្រៀមការប្រកួត AFC Asian Cup ទល់នឹងក្រុមជម្រើសជាតិ អាហ្វាល់នីស្ថាន ។

- កីឡាករ Jao Pedro របស់អង្គរថាយហ្គឺរ សញ្ជាតិ ទីម័រខាងកើត ត្រូវបានក្រុមជម្រើសជាតិទីម័រខាងកើត កោះហៅត្រៀមការប្រកួត AFC Asian Cup ទល់នឹងក្រុមជម្រើសជាតិ តាជីគីស្ថាន ។
- កីឡាករ Da silva Georgino របស់ឡាយហ្វ ខេត្តព្រះសីហនុ សញ្ជាតិ ទីម័រខាងកើត ត្រូវបានក្រុមជម្រើសជាតិទីម័រខាងកើត កោះហៅត្រៀមការប្រកួត AFC Asian Cup ទល់នឹងក្រុមជម្រើសជាតិ តាជីគីស្ថាន ។

- កីឡាករ GAYOSO JAVIER របស់ភ្នំពេញក្រោន សញ្ជាតិហ្វីលីពីន ត្រូវបានក្រុមជម្រើសជាតិហ្វីលីពីន កោះហៅត្រៀមការប្រកួត AFC Asian Cup ទល់នឹងក្រុមជម្រើសជាតិ ម៉ាល់ឌីវ និងចុងក្រោយ កីឡាករ WOODS SCOTT PHILIP របស់បឹងកេត សញ្ជាតិហ្វីលីពីន ត្រូវបានក្រុមជម្រើសជាតិហ្វីលីពីន កោះហៅត្រៀមការប្រកួត AFC Asian Cup ទល់នឹងក្រុមជម្រើសជាតិ ម៉ាល់ឌីវ។

គួរឱ្យដឹងផងដែរថាការប្រកួតជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ នឹងចាប់ផ្ដើមប្រកួតសប្ដាហ៍ទី២៦ វិញនាថ្ងៃទី ២៩-៣០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕


