ខេមបូឌានព្រីមៀរលីគ នឹងរៀបចំសិក្ខាសាលាមួយបន្ថែមទៀត ដែលមានវាគ្មិនជំនាញមកពី National Football League (NFL)
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងរៀបចំសិក្ខាសាលាមួយបន្ថែមទៀត ស្ដីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលជំនាញក្នុងវិស័យកីឡាបាល់ទាត់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងការិយាល័យរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ។ បើតាមការបញ្ជាក់របស់លោក ខេង សុខហេង ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ សិក្ខាសាលានេះនឹងមានវត្តមានមន្រ្តីសារព័ត៌មាន មន្រ្តីផ្នែកថតរូបនិងវីដេអូ សរុបប្រមាណ៣៣នាក់មកពី១១ក្លិបចូលរួមប្រកួត ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាលឆ្នាំ ២០២៤/២៥។

លោក KOO JA HYEON នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានផ្ដួចផ្ដើមធ្វើសិក្ខាសាលានេះឡើងក្នុងគោលបំណង ពង្រឹងជំនាញបន្ថែមផ្នែកប្រព័ន្ធផ្សព្វផ្សាយ បច្ចេកទេសថតរូបនិងវីដេអូ ទៅដល់ក្រុមការងាររបស់ក្លិបទាំងអស់ នៅលីគកំពូលរបស់កម្ពុជា។ ដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានអញ្ជើញគ្រូឧទ្ទេសចំនួន៣រូប ដែលមានបទពិសោធន៍ច្រើនឆ្នាំ លើផ្នែកផលិតរូបភាពកីឡា,វីដេអូកីឡា និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ឱ្យមកចែករំលែកចំណេះដឹងនិងបទពិសោធន៍ទៅដល់ពួកគេ(ក្រុមការងាររបស់ក្លិប)។

បច្ចុប្បន្នអ្នកទាំង៣កំពុងធ្វើការនៅក្លិបបាល់ឱប Los Angeles Rams និង Los Angeles Chargers នៅលីគបាល់ទាត់ជាតិរបស់សហរដ្ឋអាមេរិក ឬ National Football League (NFL) ដែលលីគនេះមានអ្នកតាមដានប្រមាណ 20លាននាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
សូមជម្រាបថា គ្រូឧទ្ទេសទី១គឺលោក Ty Nowell ដែលបច្ចុប្បន្នជាអ្នកគ្រប់គ្រងទូទៅផ្នែកថតរូបឱ្យក្លិប Los Angeles Chargers និងជាក្លិបលំដាប់ថ្នាក់ខ្ពស់មួយនៅ National Football League(NFL)។ ចំពោះប្រវត្តិនៃការរៀនសូត្រវិញ លោក Nowell បានបញ្ជប់ការសិក្សាពីសកលវិទ្យាល័យ Arizona State និងបានចូលធ្វើការជាអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅក្លិប Los Angeles Lakers ។ បន្ទាប់ពីលោកមានបទពិសោធន៍ផ្នែកកីឡាបាល់ទាត់លោក Nowell បានផ្លាស់ប្ដូរមកក្លិប Los Angeles Chargers ក្នុងតួនាទីជាអ្នកគ្រប់គ្រងការថតរូប។ ហើយលោក Nowell ទើបតែបានបញ្ជប់រដូវកាលទី 6 របស់លោកនៅ NFL ផងដែរ ។

ចំពោះគ្រូឧទ្ទេសទី២គឺលោក Solo Koo លោកក៏មានបទពិសោធន៍ច្រើននៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយផងដែរ ។ ពោលគឺលោក Solo បានបង្កើត Solo Koo Films LLC ដែលជាក្រុមហ៊ុនផលិតវីដេអូដោយផ្តោតលើការ ផលិតមាតិកានិងម៉ាកយីហោ ។ ក្រុមហ៊ុនរបស់លោក Solo ក៏បានសហការផលិតវីដេអូ ជាមួយក្រុមហ៊ុនកម្រិតពិភពលោកមួយចំនួនដូចជា Nissan, USWNT, Copa America, Nike, Microsoft និង NFL ផងដែរ។
បច្ចុប្បន្នលោក Solo ក៏បម្រើការងារជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវីដេអូនៅក្លិប Rams។ លោក Solo ត្រូវបានគេទទួលស្គាល់ចំពោះភាពជាអ្នកដឹកនាំក្រុមការងារប្រកបដោយភាពច្នៃប្រឌិត ហើយក្នុងភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងនេះ លោក Solo ក៏ធ្លាប់ទទួលបានពានរង្វាន់ជាច្រើនពីស្ថាប័នដូចជា Clio និង Telly Awards ថែមទៀត។ បច្ចុប្បន្ន លោក Solo កំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម នៅសាលាពាណិជ្ជកម្ម Graziadio នៃសាកលវិទ្យាល័យ Pepperdine ដើម្បីពង្រឹងសមត្ថភាពរបស់លោក ។ លើសពីនេះទៀតលោក Solo ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៅ Life Global Education Ltd ផងដែរ។
ចំពោះគ្រូឧទ្ទេសទី៣ គឺលោក Tyler Pino ក៏មានបទពិសោធន៍ច្រើនដែរ។ ពោលគឺលោក Tyler បានធ្វើការផ្នែកផលិតកម្ម (Production) រហូតដល់ទៅ ១១រដូវកាលនៅ NFL ។ លោក Tyler បានចាប់ផ្ដើមអាជីពការងារដំបូង ជាបុគ្គលិកហាត់ការឱ្យក្លិប New York Jets។ លោក Tyler បាននិយាយថា លោកបានអភិវឌ្ឍចំណង់ចំណូលចិត្តរបស់លោក តាមរយៈការផលិតវីដេអូឯកសារ និងមាតិកាច្នៃប្រឌិត, ការកាត់តវីដេអូ។ 
លោក Tyler ក៏បាននិយាយបន្តទៀតថា ការរៀនជំនាញទាំងអស់នេះបានផ្ដល់ឱកាសឱ្យលោកមានតួនាទី ជាអ្នកដឹកនាំនៅក្លិប Los Angeles Chargers ក្នុងឆ្នាំ 2019។ ក្នុងតួនាទីបច្ចុប្បន្នរបស់លោក Tyler ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកផលិតកម្ម ដោយលោកដឹកនាំផលិតករប្រមាណ១០នាក់ ដើម្បីផលិតវីដេអូសម្រាប់ផ្សាយក្នុងបណ្ដាញសង្គមរបស់ Chargers រួមមាន Youtube និងការផលិតវីដរអូអំពីកីឡដ្ឋាននៅ SoFi Stadium៕
---------
Cambodian Premier League will host Media Seminar Featuring 3 instructor from NFL
Cambodian Premier League will organize a workshop that related sports media scheduled on Merch 18th 2025, holding at Cambodian Premier League office. The Head of Cambodian Premier League Media, Mr. Kheng Sokheng has confirmed that there are about 33 participations including, photographer officials, videographer officials, and press officers from 11 Cambodian Premier League clubs.

The General Manager of the Cambodian Premier League, Mr. Koo Ja Hyeon, has initiated this workshop aimed to empower media skills such as photography skill, videography skill, and media management skill for media practitioners within the clubs. To lead the workshop, the league has invited three instructors with rich experience in sports media. They will be sharing their knowledge and experiences with the participants who will be joining the workshop on March 18th 2025.
To be noted that 3 instructors who will speak in the workshop are currently working for the Los Angeles Rams and Los Angeles Chargers within the National Football League (NFL), which has 20 million followers on Facebook and 31.4 million followers on Instagram.
Instructors Background
Mr. Ty Nowell, who is one of three instructors, while attending Arizona State University, got his start in the sports industry by working for minor league baseball clubs in the Phoenix area and in other departments of the athletic department. After graduating, he was hired as the Manager of New Media for the Los Angeles Lakers. Nowell developed his photography talents, which became his primary love, even as the position expanded to include managing editorial, social media, and video for Lebron James' first season in Los Angeles and Kobe Bryant's final ten. He recently finished his sixth season in the NFL and had the chance to relocate to the Los Angeles Chargers before the 2019 season to take charge of the photography department as Manager of Photography.

The second instructor is Mr. Solo Koo, a Creative Director currently based in Los Angeles, California, who founded Solo Koo Films LLC, a high-end production company that specializes in creating dynamic visual storytelling and brand content. Solo has partnered with major international brands, including the NFL, Nike, Microsoft, Copa America, Nissan, and USWNT. Currently, Solo is a Senior Manager of Brand Video at the Los Angeles Rams, recognized for his leadership in managing creative teams and enhancing brand presence. He is now pursuing a Master of Business Administration (MBA) at Pepperdine University and is a member of the Board of Trustees at Life Global Education Ltd as well.

Mr. Tyler Pino, the third instructor, began his career as an intern with the New York Jets and worked in a variety of production roles in the NFL for 11 seasons. He gained expertise in cinematography, video editing, and production while in New York, where he also acquired a passion for documentary storytelling and creative content development.

These abilities helped him advance into a leadership position with the Los Angeles Chargers in 2019, and from this, he has developed his career to its current state. As Senior Director of Production, he currently manages more than ten producers who create unique video material for the Chargers' YouTube channel, social media accounts, and in-stadium productions at SoFi Stadium.

