គ្រូបង្គោលថ្មីជម្រើសជាតិកម្ពុជា កោះហៅកីឡាករមកពី៧ក្លិប នៃខេមបូឌានព្រីមៀរលីគ ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ

Admin
13 Mar 2025 10:12
758

លោកគ្រូ KOJI GYOTOKU ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីក្រុមជម្រើសជាតិកម្ពុជាមានរយៈពេល១ឆ្នាំជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយពីលោកគ្រូបានដឹកនាំប៉ុន្មានប្រកួតកន្លងទៅក្នុងនាមជាគ្រូបណ្ដោះអាសន្ន។

ក្រោយពីក្លាយជាគ្រូបង្គោលភ្លាមលោកគ្រូបានកោះហៅកីឡាករ២៣នាក់ មកពី៧ក្លិប ដែលកំពុងប្រកបអាជីពនៅខេមបូឌានព្រីមៀរលីគ ប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតមិត្តភាពអន្តរជាតិ ជាមួយនឹងក្រុមជម្រើសជាតិវៀតណាម នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥  និង ក្រុមជម្រើសជាតិអារូបា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

២៣នាក់របស់លោក Koji ប្រមូលមកពី៧ក្លិបផ្សេងគ្នានៃខេមបូឌានព្រីមៀរលីគ ដែលក្នុងនោះមានខ្សែប្រយុទ្ធ ៧រូប ខ្សែបម្រើ ៦រូប ខ្សែការពារ៧រូប និងអ្នកចាំទី៣រូប។ កីឡាកររបស់ វិសាខា ច្រើនជាងគេចំនួន៦រូប ស្របពេល ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងមាន ៥រូបដូចគ្នា ណាហ្គាវើលដ៍ មាន៣ បឹងកេត មាន២រូប ខណៈដែល អាយអេសអាយដង្កោសែនជ័យ និង អង្គរថាយហ្គឺរមាន១រូបម្នាក់។

សមាសភាព២៣នាក់របស់ក្រុមគោព្រៃកម្ពុជា មាន៖

អ្នកចាំទី៖ វីរៈ តារា កែវ សុខសិលា និង រ៉េត លីហេង។

ខ្សែការពារ៖ តាំង ប៊ុនឆៃ អូសិ តាកាគិត សឿយ វិសាល សារ៉េត គ្រីយ៉ា កាន់ ម៉ូ អ៊ុក សុវណ្ណ និង ផាត សុខា។

ខ្សែបម្រើ៖ យូឌៃ អូកាវ៉ា បុង សំាយូអ៊េល នីកូឡាស់ ថេឡរ ស៊ិន កក្កដា ស៊ិន សុវណ្ណមករា និងសុះ ស៊ូហាណា មកជំនួស ជូ សិនទី។

ខ្សែប្រយុទ្ធ៖ សៀង ចន្ធា នេកូ រ៉ុនដុន លឹម ពិសុទ្ធ ញាណ សុស៊ីដាន ស រតនា ហាវ សុខនេត្រ និង ឃូលីបាលី អាបឌែល ៕