៣ក្រុមកំពុងដេញពិន្ទុគ្នាដណ្ដើមពាន ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥
ការប្រកួតប្រជែងគ្នានៅតំបន់ TOP6 កាន់តែតានតឹង ជក់ចិត្តដិតអារម្មណ៍បន្ថែមទៀតហើយក្រោយពីបញ្ចប់ការប្រកួតសប្ដាហ៍ទី២៥ កាលពីយប់មិញនេះ ដោយ មាន៣ក្រុមហើយកំពុងតែប្រដេញពិន្ទុគ្នា ប្រជែងពានខេមបូឌានព្រីមៀរលីគរដូវកាលនេះ ។

៣ក្រុមដែលកំពុងប្រដេញពិន្ទុគ្នារួមមាន៖ ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង មាន ៥៨ពិន្ទុ តាមពីក្រោយដោយលេខ២ សិង្ហក្រហមភ្នំពេញក្រោន មាន ៥៧ពិន្ទុ និងលេខ៣ វិសាខា មាន ៥៣ពិន្ទុ ក្រោយពីយកឈ្នះ ព្រះខ័នរាជស្វាយរៀង ២ទល់១ កាលពីយប់មិញ ខណៈដែលលេខ៤ អង្គរថាយហ្គឺរ មាន ៤០ពិន្ទុ ណាហ្គាវើលដ៍ មាន ៣៦ពិន្ទុ និងលេខ៦ បឹងកេត មាន ៣៣ពិន្ទុ។

គួរបញ្ជាក់ឱ្យដឹងផងដែរថាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ គ្រោងនឹងបញ្ចប់ទៅនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៥ ខាងនេះ រង់ចាំមើលថាក្រុមណានឹងក្លាយជាម្ចាស់ពាន?

