ក្រសួងមហាផ្ទៃហាក់ធ្វើមិនទាន់បានល្អនៅ CPL តែកំពុងល្អខ្លាំងនៅក្នុង eCPL
សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃបញ្ចប់ប្រកួតនៅជើងទី២ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ហាក់ដូចជាធ្វើមិនទាន់បានល្អសោះដោយ ២០ប្រកួត ឈ្នះ១ ស្មើរ២ និងចាញ់១៧ មានត្រឹម៥ពិន្ទុប៉ុណ្ណោះ ស្ថិតនៅលេខ១១ ក្នុងតារាងចំណាត់ថ្នាក់។

ចំណែកការប្រកួតអុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ វិញ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែលលេងតំណាងដោយកីឡាករ តាំង គិមស៊ុង កំពុងតែបង្ហាញភាពល្អខ្លាំងដោយឈរនៅលេខ៤ ក្រោយឆ្លងកាត់ការប្រកួត១៤ដង ឈ្នះ៨ ចាញ់៦ មិនដែលស្មើរ មាន ២៤ពិន្ទុក្នុងដៃ។

គួរបញ្ជាក់ឱ្យដឹងផងដែរថាសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃនឹងត្រូវបន្ដការប្រកួតនៅក្នុងដំណាក់ទី២ជាមួយនឹង៤ក្រុមផ្សេងទៀតដែលនៅខាងក្រោម ចាប់ពីលេខរៀងទី៧ ដល់ ១១ នៃតារាងចំណាត់ថ្នាក់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥៕


