ក្រុមជម្រើសជាតិកម្ពុជា U22 ចូលរួមប្រកួតប្រជែងពានរង្វាន់ Merlion Cup 2023

Admin
15 Mar 2023 10:37
947

ក្រុមជម្រើសជាតិកម្ពុជាអាយក្រោម២២ឆ្នាំ បានទទួលបានអញ្ជើញពីសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ឱ្យចូលរួមការប្រកួត Merlion Cup 2023 ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៣ ដោយមាន ៤ក្រុម ដែលនឹងត្រូវចូលរួម រួមមាន សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី និង ហុងកុង។

សម្រាប់លទ្ធផលចាប់ឆ្នោតកម្ពុជា​ប្រកួតបើកឆាកត្រូវ​ប៉ះ​ម៉ាឡេស៊ី​ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ​៥:០០​ល្ងាច ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរីអាយុក្រោម ២២ឆ្នាំ នឹងត្រូវជួបប្រកួតជាមួយហុងកុង ទី២៤ ខែមីនា ឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅម៉ោង ៨:៣០នាទីយប់។

គួរបញ្ជាក់ឱ្យដឹងផងដែរថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង 8:30 ល្ងាច និងការ​ប្រកួត​ទាំង​៤​នឹង​ត្រូវ​លេង​នៅ​កីឡដ្ឋាន Jalan Besar៕