រកឃើញក្រុមកំពូលតារាងទាំង៦ ឡើងទៅប្រជែងពានក្នុងដំណាក់កាលទី២

Admin
17 Feb 2025 10:00
565

ទីបំផុតយើងបានរកឃើញក្រុមទាំងកំពូលទាំង៦ ឡើងទៅប្រជែងពានខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ រួចរាល់ហើយក្រោយពីប្រកួតគ្នាបញ្ចប់ជុំទី២ កាលពីយប់មិញនេះ។

ក្រុមកំពូលតារាងទាំង៦ រួមមាន៖ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, អង្គរថាយហ្គឺរ, ណាហ្គាវើលដ៍ និង បឹងកេត ចំណែកឯក្រុមខាងក្រោមទាំង៥ រួមមាន៖ 
អាយអេសអាយ ដង្កោសែនជ័យ, កងយោធពលខេមរភូមិន្ទ, ឡាយហ្វ ខេត្តព្រះសីហនុ, គិរីវង់សុខសែនជ័យ និង សមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ។

គួរឱ្យដឹងផងដែរថាការប្រកួតដំណាក់កាលទី២ ក្រុមកំពូលទាំង៦ និងក្រុម៥ខាងក្រោម នឹងត្រូវធ្វើការប្រកួតគ្នា២ជើងបន្ថែមទៀត ដើម្បីស្វែងរកម្ចាស់ពាន នៅឧសភា ខាងមុខនេះ៕