logo

ក្រុម៥ធានាកៅអី TOP6 សម្រាប់ដំណាក់កាលពី២ ខណៈបឹងកេត និងអាយអេសអាយ កំពុងប្រជែងគ្នា

Admin
03 Feb 2025 10:18
437

សល់តែ២សប្ដាហ៍ទៀតតែប៉ុណ្ណោះ ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២០២៥ នឹងបញ្ចប់នឹងជើងទី២ ហើយ ។

ក្រោយពីការប្រកួតសប្ដាហ៍ទី២០ កាលពីយប់មិញនេះ យើងមើលឃើញមាន៥ក្រុមដែលធានាកៅអីតំបន់ TOP6 សម្រាប់ការប្រកួតប្រជែងក្នុងដំណាក់កាលទី២ ដែលមានចំនួន ២ជើងបន្ដទៀត ដើម្បីឈានទៅរកម្ចាស់ជើងឯកនៅរដូវកាលនេះ រួមមាន៖ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា អង្គរថាយហ្គឺរ និងណាហ្គាវើល ខណៈដែល២ក្រុមទៀតកំពុងតែប្រជែងពិន្ទុគ្នាគឺ បឹងកេតដែលមាន ២៧ពិន្ទុ ឈរនៅលេខ៦ និងអាយអេសអាយដង្កោសែនជ័យ មាន ២៤ពិន្ទុ ឈរនៅលេខ៧។

ស្របពេលដែលក្រុមទាំង២ នៅសល់២ប្រកួតក្នុងដៃ ដើម្បីកំណត់ជោគវាសនារបស់ខ្លួន នៅដំណាក់កាលបន្ទាប់ ខណៈក្រុមទាំង២ ត្រូវជួបគ្នានៅសៅរ៍សប្ដាហ៍នេះតែម្ដង នាពហុកីឡដ្ឋានជាតិ វេលាម៉ោង៦ល្ងាច។

រំលឹកឱ្យដឹងផងដែរថា ប្រព័ន្ធប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ២០២៤/២៥ បែងចែកជា ២ដំណាក់កាល ដោយ ដំណាក់កាលទី១ ប្រកួតលក្ខណៈលីគ ២ជុំ និងដំណាក់កាលទី២ កំពូលតារាងទាំង៦ ( TOP6) ប្រកួតគ្នា២ជើង និង ៥ក្រុមខាងក្រោម (Bottom5)  ក៏ត្រូវប្រកួតគ្នា ២ជើងបន្ថែមទៀតផងដែរ៕