logo

ផ្លូវការ៖ ប្រកួតស៊ីហ្គេមលើកទី៣៣នៅប្រទេសថៃមិនអនុញ្ញាតិឱ្យកីឡាករលើសអាយុ 22ឆ្នាំ ចូលរួមនោះទេ !

Admin
30 Jan 2025 11:00
406

ក្នុង​កិច្ច​ប្រជុំ​របស់​សមាគម​កីឡា​បាល់ទាត់​ថៃ និង​អាជ្ញាធរ​កីឡា​ថៃ​ កាលពីថ្មីៗនេះត្រូវ​បាន​អនុម័តបទប្បញ្ញត្តិ​ដែល​មាន​តែ​កីឡាករអាយុក្រោម 22ឆ្នាំ ប៉ុណ្ណោះ​ដែលអាចចូលរួមការប្រកួត​បាល់ទាត់​ផ្នែកបុរស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣៣ នៅប្រទេសថៃខាងមុខនេះ។

ជាមួយនឹងការសម្រេចចិត្តនេះ ដែលបានស្នើរឡើងដោយគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្រុមដែលចូលរួមនៅស៊ីហ្គេមខាងមុខនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ កីឡាករ៣នាក់ដែលមានអាយុលើសពី 22 ឆ្នាំ ដូចកាលពីស៊ីហ្គេមកន្លងទៅនោះទេ។ ក្នុងនោះ គណៈកម្មាធិការរៀបចំការប្រកួតក៏បានលើកឡើងផងដែរថា  ការសម្រេចចិត្តនេះធ្វើឡើងដើម្បីធានានូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ផ្តល់ឱកាសកាន់តែច្រើនសម្រាប់ទេពកោសល្យយុវជន ក្នុងការទទួលបាននូវបទពិសោធន៍ និងការអភិវឌ្ឍន៍ និងការ លេងប្រកបដោយយុត្តិធម៌សម្រាប់ក្រុមទាំងអស់។

គួរឱ្យដឹងផងដែរថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣នឹងប្រព្រឹត្តិទៅនៅប្រទេសថៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥​ ខាងមុខនេះ៕