logo

តំណែងអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនកាន់តែប្រដេញគ្នានៅក្នុងសប្ដាហ៍ទី១៩!

Admin
28 Jan 2025 11:11
281

ការប្រកួតសប្ដាហ៍ទី១៩ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២០២៥ បានបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យ កន្លងទៅ ដោយរឿងរ៉ាវមិនគួរឱ្យជឿ នឹងសុតបញ្ចូលទីគ្នាសរុប ១៩គ្រាប់។

បន្ទាប់ពីបញ្ចប់ការប្រកួតយើងសង្កេតឃើញមានការប្រដេញគ្នានៅក្នុងតារាងអ្នកសុតបញ្ចូលទីយ៉ាងប្រកៀកប្រកិតគ្នាដោយកីឡាករ JELLE GOSELINK របស់ភ្នំពេញក្រោនឡើងឈរកំពូលតារាងមាន ១៤គ្រាប់ជាមួយកីឡាករ RAMON SOUZA របស់វិសាខា មាន១៤គ្រាប់ ដូចគ្នា និងកីឡាករ BALANGA AGOSTINHO កងយោធពលខេមរភូមិន្ទ មាន ១៣គ្រាប់ កីឡាករ ANDRES NIETO របស់ភ្នំពេញក្រោន មាន កំពុងមាន ១២ ស្មើរគ្នាជាមួយកីឡាករ PABLO CARVALHO របស់ព្រះខ័នរាជស្វាយរៀង។

សូមជម្រាបឱ្យដឹងផងដែរថាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ២០២៤/២៥ សប្ដាហ៍ទី២០ នឹងចាប់ផ្ដើមបន្ដនៅថ្ងៃសោរ៍ ទី០១ និងថ្ងៃអាទិត្យ ទី0២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ រង់ចាំមើលថាតើកីឡាកររូបណាខ្លះនឹងបន្ថែមគណនីគ្រាប់បាល់របស់ខ្លួន?