ភ្នំពេញក្រោនបរាជ័យ ខណៈដែលគិរីវង់ រកជ័យជម្នះជាលើកដំបូង ក្នុងចំណោម១៨ប្រកួត
ការប្រកួតដ៏កក្រើកសម្រាប់សប្ដាហ៍ទី១៩ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២០២៥ ដែលជាការជួបគ្នារវាងព្រះខ័នរាជស្វាយរៀង ជាមួយ ភ្នំពេញក្រោន នាថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៦:០០ ល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង បានបញ្ចប់ទៅដោយលទ្ធផលម្ចាស់ផ្ទះយកឈ្នះ ៣ទល់១ លើភ្នំពេញក្រោន ខណៈដែលគិរីវង់សុខសែនជ័យ រកបានជ័យជម្នះលើកដំបូងរបស់ខ្លួន ក្រោយពីបានយកឈ្នះ សមាគមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៤ទល់១ ។
ក្រៅពីរឿងរ៉ាវគួរចាប់អារម្មណ៍២គូនេះក៏មានរឿងរ៉ាវគួរឱ្យចាប់ផ្សេងទៀតផងដែរសម្រាប់សប្ដាហ៍ទី១៩នេះផងដែររួមមាន អាយអេសអាយដង្កោសែនជ័យ យកឈ្នះវិសាខាមិនគួរឱ្យជឿដោយលទ្ធផល ៤ទល់២ នាកីឡដ្ឋាន AIA Stadium, KMH Park និងមួយទៀតនៅលើទឹកដីខេត្តសៀមរាបវិញ ខ្លាទឹកក្រូចអង្គរថាយហ្គឺរ បានយកឈ្នះ បឹងកេត ដោយលទ្ធផល ១ទល់០ នាកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ កាលពីយប់មិញផងដែរ។
គិតត្រឹមសប្ដាហ៍ទី១៩នេះ កំណត់ត្រាមិនចាញ់របស់ភ្នំពេញក្រោនត្រូវបានបំបែកដោយព្រះខ័នរាជស្វាយរៀង ហើយភ្នំពេញក្រោនបន្ដឈរកំពូលតារាង មាន ៤៤ពិន្ទុ មានគន្លាគត្រឹម១ពិន្ទុប៉ុណ្ណោះ ពីក្រុមលេខ២ ព្រះខ័នរាជស្វាយរៀង មាន ៤៣ ពិន្ទុ លេខ៣ វិសាខា មាន ៣៨ពិន្ទុ លេខ៤ អង្គរថាយហ្គឺរ មាន ៣៣ពិន្ទុ លេខ៥ ណាហ្គាវើលដ៍ មាន ២៧ពិន្ទុ និងលេខ៦ បឹងកេត មាន ២៦ពិន្ទុ៕
រង់ចាំមើលថាតើក្រុមណាខ្លះនឹងបន្ដឈរ TOP6 ដើម្បីបន្ដដំណើរទៅប្រជែងពាននៅដំណាក់កាលទី២?